Connect with us

វប្បធម៌ ជំនឿ

ក្រសួងកិច្ចការនារី ស្នើកុំឱ្យយកទិវានៃក្តីស្រឡាញ់ទៅធ្វើសកម្មភាពណាដែលប៉ះពាល់ដល់កិត្តិយសបុគ្គលណាម្នាក់

បានផុស

នៅ

ក្រសួងកិច្ចការនារី បានចេញការអំពាវនាវល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់សាធារណជន សូមកុំយកទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ នេះ មកប្រើជាឱកាសដើម្បីធ្វើសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលណាម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសង្កេត ជារៀងរាល់ឆ្នាំ ទិវានៃសេចក្តីស្រឡាញ់នៅកម្ពុជា ត្រូវបានធ្វើឡើងតាមបុគ្គលរៀងៗខ្លួន ដែលយកឱកាសនេះបង្ហាញពីសេចក្តីស្រឡាញ់ចំពោះម្តាយឪពុក ក្រុមគ្រួសារ ប្តីប្រពន្ធ គ្រូបង្រៀន មិត្តភក្តិ ឬគូស្នេហ៍ជាដើម តាមរយៈការទិញផ្កា ឬទិញជាអំណោយដល់បុគ្គលនោះ។ ប៉ុន្តែ ក៏នៅមានបុគ្គលមួយចំនួន ជាពិសេសស្រទាប់យុវវ័យតែម្តង បានប្រើប្រាស់ថ្ងៃ ១៤កុម្ភៈ នេះ ទៅប្រព្រឹត្តទង្វើមិនល្អ ប្រាសចាកពីវប្បធម៌ខ្មែរ ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ដ៏ល្អរបស់ខ្មែរ ដែលជាក្តីមួយបារម្ភមួយក្នុងសង្គម។ ហេតុនេះ អំឡុងពេលមានទិវាបុណ្យនៃសេចក្តីស្រឡាញ់មកដល់ម្តងៗ តែងឃើញមានការណែនាំពីក្រសួងពាក់ព័ន្ធ សមត្ថកិច្ច មាតាបិតា អាណាព្យាបាលនានា ដើម្បីកុំឱ្យមានការប្រព្រឹត្តទង្វើណាមិនគប្បីប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជាតិ និងបុគ្គលផ្ទាល់ខ្លួន។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងយុវនារី តែម្តង ចូលរួមធ្វើទិវានេះដោយសេចក្តីគោរព និងរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យបានល្អ។ ក្រសួងលើកឡើងថា៖ “សូមយុវវ័យគ្រប់រូបចងចាំថា សេចក្តីស្រឡាញ់មិនដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃបុគ្គលជាទីស្រឡាញ់របស់យើងឡើយ ហើយយើងត្រូវតែមានសេចក្តីស្រឡាញ់ពិតប្រាកដ និងស្មោះត្រង់ចំពោះពួកគាត់”

ក្រសួងក៏បានបញ្ជាក់ដែរថា ទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដែលបង្ហាញពីតម្លៃនៃការគោរព ស្រឡាញ់ និងដឹងគុណចំពោះមនុស្សដែលមានតម្លៃ ដូចជា ជីដូនជីតា ម្តាយឪពុក បងប្អូន មិត្តិភក្តិ អាណាព្យាបាល ប្តីប្រពន្ធ ជាដើម។ សេចក្តីស្រឡាញ់ អាចបង្ហាញតាមការយកចិត្តទុកដាក់ និងការឱ្យតម្លៃគ្នាប្រកបដោយព្រហ្មវិហារធម៌។ បន្ថែមពីនេះ សេចក្តីស្រឡាញ់ គឺជាកម្លាំងចិត្តនៃសេចក្តីល្អ ហេតុនេះ ក្រសួងស្នើឱ្យសេចក្តីស្រឡាញ់ មាននៅក្នុងបុគ្គលម្នាក់ៗ និងចែករំលែកសេចក្តីស្រឡាញ់ចំពោះអ្នកមានគុណ ក្រុមគ្រួសារ ដៃគូ ដើម្បីលើកស្ទួយប្រពៃណី វប្បធម៌ របស់ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម