Connect with us

វប្បធម៌ ជំនឿ

ចុងខែកុម្ភៈ រកានិងមមែ មានជីវិតផ្លាស់ប្តូរ ជួបតែភាពរុងរឿងប៉ុណ្ណោះ

បានផុស

នៅ

យោងទៅតាមការទស្សន៍ទាយហោរាស្រ្តនៃឆ្នាំទាំ១២ នៅពេលដែលចុងខែកុម្ភៈកាន់តែកៀកមកដល់ ឆ្នាំរកានិងមមែហាក់ទទួលបានសំណាងច្រើនគួរសម នោះមានន័យថា​ ពួកគេនឹងត្រូវផ្លាស់ប្តូរជីវិតទៅជាមនុស្សមានទ្រព្យសម្បត្តិ និងសុខសុភមង្គលក្នុងរឿងស្នេហា។ ការខិតខំនិងប្រឹងប្រែងធ្វើការរកលុយ បានធ្វើឲ្យមនុស្សនៃឆ្នាំទាំង២នេះ ក្លាយជាអ្នកមាន។

ឆ្នាំរកា (មាន់ជល់)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុងខែកុម្ភៈនេះ មនុស្សដែលកើតក្នុងឆ្នាំរកាក្នុងរាសីចក្រនៃមាន់ជល់ នឹងមានដំណឹងល្អច្រើន ជាពិសេសរឿងស្នេហា។ ចំណែកអ្នកនៅលីវ ផ្លូវនៃស្នេហារបស់អ្នកកំពុងរីកដុះដាល ដែលអាចឲ្យអ្នកបានជួបមនុស្សដែលមានចិត្តដូចគ្នា ហើយ អ្នកអាចផ្តល់ឱកាសឲ្យខ្លួនឯងម្តងទៀតនៅក្នុងរឿងមួយនេះ។

ចំពោះគូស្វាមីភរិយា ក៏ជួបប្រទះនូវអារម្មណ៍ជាច្រើន ដែលមានន័យថា ស្នេហាប្រៀបដូចជាអណ្តាតភ្លើងដែលឆាបឆេះ កាន់តែជួបគ្នា កាន់តែនឹក និងស្និទ្ធស្នាលនឹងគ្នា ទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំង បើធៀបនឹងពេលមុនៗ។

ចំណែកការងារ មិនជាមានបញ្ហាចោតឡើងទេ ឲ្យតែអ្នកខំប្រឹងតស៊ូនិងអំណត់ព្យាយាម នោះជោគជ័យនឹងខិតមកកៀកខ្លួនជាក់ជាមិនខានឡើយ។ មិនថាជួបរឿងអ្វីឆ្នាំរកាគួរស្ងប់ស្ងាត់ ហើយពង្រឹងសមត្ថភាពបន្ថែម!

ឆ្នាំមមែ

នៅ​ចុង​ខែ​កុម្ភៈ​នេះ ហិរញ្ញវត្ថុចម្បងបានជួយ​ជ្រោមជ្រែង​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ពពែ ឲ្យធ្វើ​ការ​ងារ​ឲ្យ​បាន​ច្រើន​។ អ្នកនឹងទទួលបានលាភសំណាង ការទទួលស្គាល់ ការសរសើរ និងអ្នកខ្លះថែមទាំងទទួលបានប្រាក់កម្រៃទៀតផង។ ដូច្នេះ កុំខ្មាស់អៀនក្នុងការបដិសេធការសរសើរពីអ្នកដ៏ទៃ ញញឹម ហើយចាត់ទុកវាថាជាការលើកទឹកចិត្តសម្រាប់ខ្លួនអ្នក។

ជាពិសេស សូមរក្សា​អាកប្បកិរិយា​វិជ្ជមាន កុំ​បណ្តោយ​ឲ្យជ័យជម្នះ​បណ្ដោះ​អាសន្ន​ធ្វើ​ឲ្យយើង​ភ្លេច​គោលដៅ​ធំ​ដែល​​មាន។ ទោះមានអ្វីកើតឡើង កុំឈប់ព្យាយាម បើអាច រៀនបន្ថែមពីបទពិសោធន៍របស់អ្នកដទៃក៏ជាការល្អបំផុតនាពេលនេះ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទស្សនទាយដោយយោងទៅតាមជំនឿនៃហោរាស្រ្តប៉ុណ្ណោះ! ​អ្វីដែលធ្វើឲ្យមនុស្សកាន់តែទ្រព្យនិងសុភមង្គល នោះការប្រឹងប្រែង តស៊ូធ្វើការហើយកុំទម្លាប់ខ្ជិលច្រអូស។ នោះទើបជីវិតអស់លោកអ្នកបានប្រសើរ មិនថាអាជីពការងារ ឬស្នេហានោះទេ៕

គ្រូ ណុប

ចុចអាន៖ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម