វប្បធម៌ ជំនឿ
អ្នកសិល្បៈកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គរ ទៅកាន់ពិភពលោក
ក្រុមសិល្បករ សិល្បការិនីកម្ពុជា និងកូរ៉េ ដែលជាតារាបង្ហាញម៉ូតជាច្រើនរូប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរួមគ្នា ផ្ដិតយករូបភាព និងវីដេអូអមជាមួយសម្លៀកបំពាក់បុរាណ សម័យដែលច្នៃម៉ូតដោយបុគ្គលល្បីៗនៃប្រទេសទាំង២ ភ្ជាប់ជាមួយទេសភាពតាមប្រាសាទក្នុងតំបន់រមណីដ្ឋានអង្គរ ក្នុងគោលផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ប្រវត្តិសាស្ត្រគ្មានពីរលើលោករបស់កម្ពុជា។

សូមជម្រាបថា ការផ្សព្វផ្សាយនេះដែរ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ រួមនឹងរដ្ឋបាលខេត្តសៀមរាប ស្របទៅនឹងកម្មវិធីគម្រោងអង្គរ (Angkor Project) នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងនៃបង្កើនចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ និងជំរុញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបផ្ទាល់។

សម្រាប់កម្មវិធីគម្រោងអង្គរនេះ ក្រៅពីផ្ដិតយករូបភាពរបស់សិល្បករ សិល្បការិនី អមជាមួយទេសភាពតាមប្រាសាទក្នុងតំបន់អង្គរហើយនោះ ក៏មានកម្មវិធីចំនួន២ ផ្សេងទៀត រួមមានកម្មវិធីពិព័រសិល្បៈ ដែលនឹងបើកជាផ្លូវការនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅខាងមុខសួនច្បារសារមន្ទីរជាតិអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប ដែលកម្មវិធីនេះនឹងមានការការចូលរួមពីថ្នាក់ដឹកនាំប្រទេសទាំងពីរ ថ្នាក់ដឹកនាំខេត្ត សិល្បករ សិល្បការីនី មន្ទីរអង្គភាព វិស័យឯកជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ សម្រាប់ថ្ងៃដដែលនេះដែរ ក៏មានកម្មវិធីបរិច្ចាគមូលនិធិសប្បុរសធម៌ និងផ្តល់អំណោយមនុស្សធម៌ដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបផងដែរ៕
ដោយ៖ គឿនវេត



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល