Connect with us

វប្បធម៌ ជំនឿ

លោកជំទាវ ពេជ ចន្ទមុន្នី៖ ការថែរក្សាវប្បធម៌ជាតួនាទីកូនខ្មែរគ្រប់រូប មិនតែចំពោះបុគ្គលណាម្នាក់ឡើយ

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការថែរក្សាវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ គឺជាតួនាទីរបស់ពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ មិនចាំតែចំពោះបុគ្គលណាម្នាក់នោះទេ ពោល គឺចាប់ពីវ័យក្មេងៗរហូតដល់វ័យចំណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបណ្ឌិត លើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងចំថ្ងៃខួបទី៤៦ឆ្នាំ នៃការវិលត្រឡប់ជួបគ្នាសាជាថ្មី នៃសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា ពាក្យសិល្បៈ វប្បធម៌ គឺជាការបញ្ជាក់បង្ហាញ តាមរយៈភ្លេង ចម្រៀង របាំ សម្លៀកបំពាក់ប្រពៃណី សម្លៀកបំពាក់ដែលប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ដែលប្រើក្នុងពិធីដូចជា ពិធីអាពាហ៍ពិពាហ៍ ពិធីផ្លូវការ និងសាសនា ជាដើម។ ជាមួយគ្នានេះ ចំពោះក្រណាត់ និងការច្នៃម៉ូត លោកជំទាវ ថា ក៏បញ្ជាក់ពីអត្តសញ្ញាណនៃជាតិសាសន៍នីមួយៗដូចគ្នា។  

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា៖ «ជាការពិតណាស់ សម្លៀកបំពាក់ គឺជាផ្នែកមួយនៃវប្បធម៌ដែលបញ្ជាក់ពីឫសគល់នៃអរិយធម៌ដ៏ចំណាស់ និងអត្តសញ្ញាណរបស់ជាតិសាន៍នីមួយៗ។ ហេតុដូចនេះ ការថែរក្សា អភិវឌ្ឍន៍ និងលើកតម្កើងកេរដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា»។ លោកជំទាវបន្ថែមថា កូនខ្មែរ ត្រូវយល់ច្បាស់ពីប្រវត្តិ តម្លៃ កេរដំណែល អន្ថន័យនៃសម្លៀកបំពាក់ របៀបរបបនៃការប្រើប្រាស់តាមពិធីនីមួយៗ និងពេលវេលាឱ្យបានច្បាស់លាស់។ កូនខ្មែរ ក៏ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរឱ្យបានទូលំទូលាយផងដែរ។

សូមជម្រាបថា កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នេះ ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ពីសម្លៀកបំពាក់ខ្មែរ និងតួនាទី ថែរក្សា ការពារ លើកតម្កើងឱ្យក្លាយជាសកម្មភាព ជាក់ស្តែង ឱ្យការប្រើប្រាស់កាន់តែពេញនិយមនៅក្នុងចំណោម យុវវ័យ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ។ ក្នុងពិធីនេះ ក៏មានការបង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើនវគ្គទៀត ដែលបានបង្ហាញពីសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់នេះ ដែលបានបង្ហាញដោយតារា​ចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗប្រចាំកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម