Connect with us

វប្បធម៌ ជំនឿ

ឯកឧត្តម ហ៊ុន ម៉ានី៖ ទិវាវប្បធម៌ជាទិវារម្លឹកដល់គុណបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់ថែរក្សាវប្បធម៌ខ្មែរ

បានផុស

នៅ

ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមអបអរសាទរក្នុងទិវាវប្បធម៌នេះ និងបានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកថា ទិវាវប្បធម៌ជាទិវាដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីជាការរម្លឹកដល់គុណរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់កម្លាំងកាយ និងចិត្ត ក្នុងការការពារ និងថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ដល់កូនខ្មែរជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ៖ “ទិវាវប្បធម៌ជាតិគឺជាទិវាដ៏សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការកសាង ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមិនអាចកាត់ថ្លៃបាន បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ”។

បន្ថែមពីនេះ ទិវាវប្បធម៌ ក៏ជាការឱកាសមួយដើម្បីបំផុសគំនិត មនសិការប្រជាជនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ប្រពៃណី ទំនៀមទម្លាប់ឱ្យបានគង់វង់ ក្នុងគោលបំណងធានាឲ្យបាននូវ ការអភិរក្សនិងការអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិ។ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី។  

ឯកឧត្តម បញ្ជាក់ថា ៖ “ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមឧទ្ទិសទិវាវប្បធម៌ជាតិជូនចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ និងព្រឹទ្ធាចារ្យទាំងអស់ដែលបានតស៊ូ និងធ្វើពលិកម្មគ្រប់យ៉ាងដើម្បីបុព្វហេតុវប្បធម៌”

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ទិវានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើង ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ ក្រសួងបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១២ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ទិវាវប្បធម៌ជាទិវារម្លឹកដល់គុណបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់ថែរក្សាវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ នាទីutes មុន

បាត់ដំបងជាខេត្តទី១៧ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

សេដ្ឋកិច្ច១១ នាទីutes មុន

អាមេរិកបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគជាមួយកម្ពុជា

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព

សេដ្ឋកិច្ច៣៥ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម