វប្បធម៌ ជំនឿ
៤ ចំណុចពង្រឹងហុងស៊ុយ ហៅលុយចូលក្នុងផ្ទះ
ការតុបតែងគេហដ្ឋានដើម្បីបង្កើនហុងស៊ុយ ត្រូវបានគេជឿថា មិនត្រឹមតែអាចផ្លាស់ប្តូររឿងតូចតាចនៅក្នុងផ្ទះប៉ុណ្ណោះទេ តែក៏អាចទាក់ទាញថាមពលល្អ និងបង្កើនទ្រព្យសម្បត្តិរបស់អ្នកផងដែរ។ ជាពិសេសតំបន់ជុំវិញទ្វារ ដែលចាត់ទុកថា ជាចំណុចសំខាន់ក្នុងការនាំលាភសំណាងចូលផ្ទះ។ ជាមួយនឹងធាតុដែលមានតំលៃសមរម្យ ប៉ុន្តែវាក៏មានថាមពលខ្លាំងក្នុងការទាក់ទាញទ្រព្យសម្បត្តិ និងវិបុលភាព។
ការតុបតែងគេហដ្ឋាន ដើម្បីបង្កើនហុងស៊ុយ
បើកទ្វារហើយស្វែងរកពណ៌ក្រហម ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់អ្នក។ ពណ៌ក្រហមតំណាងឲ្យសំណាងល្អ ទ្រព្យសម្បត្តិ និងថាមពលវិជ្ជមាន។ ដូច្នេះ សូមតុបតែងតំបន់ទ្វារខាងមុខដោយពណ៌ក្រហម ដូចជាកម្រាលព្រំក្រហម សញ្ញាស្វាគមន៍ ឬការតុបតែងពណ៌ក្រហម វានឹងជួយជំរុញថាមពលនៃទ្រព្យសម្បត្តិឲ្យហូរចូលផ្ទះ។
បើកទ្វារហើយស្វែងរកពណ៌បៃតង ដើម្បីបង្កើនភាពស្រស់ស្រាយនិងសំណាងល្អ
ពណ៌បៃតង តំណាងឲ្យភាពស្រស់ ការលូតលាស់ និងភាពរឹងមាំ។ ដូច្នេះការដាក់រុក្ខជាតិបៃតងតូចមួយនៅមុខទ្វាររបស់អ្នក វានឹងជួយបង្កើតបរិយាកាសសម្រាកកាយ និងមិត្តភាព ខណៈពេលដែលក៏ទាក់ទាញថាមពលនៃភាពរុងរឿង។
កម្រាលព្រំគឺការច្រោះថាមពល
កម្រាលព្រំមិនត្រឹមតែជួយរក្សាអនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានដំបូងក្នុងការត្រងថាមពលជាវិជ្ជមានចូលដល់ក្នុងផ្ទះ។ អ្នកគួរតែជ្រើសរើសកម្រាលព្រំ ដែលមានពណ៌ត្រូវនឹងធាតុ ដើម្បីបង្កើនភាពរុងរឿងនិងសិរីសួស្ដី ហើយក៏ត្រូវលាងសម្អាតឲ្យបានទៀងទាត់ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំថាមពលអវិជ្ជមានចូលមកដល់ក្នុងផ្ទះផងដែរ។
រូបភាពដ៏ល្អបង្កើតបរិយាកាសនៃសន្តិភាព និងវិបុលភាព
ក្រៅពីពណ៌តំណាងឲ្យលាភសក្ការ និងវត្ថុច្រោះភាពកខ្វក់យើងក៏ត្រូវតែព្យួររូបភាពដែលមានអត្ថន័យល្អទៅជាមួយដែរ។ វាបង្ហាញពីភាពរុងរឿង ការមានកូន ឬសន្តិភាពដូចជាទេសភាពធម្មជាតិ រូបភាពផ្កាសំណាង ឬរូបភាពដែលមានពាក្យល្អ ៗ សរសេរនៅលើវា នៅមុខទ្វារ វានឹងជួយបង្កើតបរិយាកាសសន្តិភាព និងទាក់ទាញថាមពលនៃទ្រព្យសម្បត្តិយ៉ាងច្រើនមិនខាន៕

គ្រូ ណុប

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»