Connect with us

វប្បធម៌ ជំនឿ

បាតុភូតគ្រាសជាអ្វី? នៅក្នុងឆ្នាំ ២០២៥ បាតុភូតគ្រាសមាន ៤ដង ហើយកម្ពុជាក៏អាចមើលឃើញ១ដងដែរ

បានផុស

នៅ

ចន្ទគ្រាស គឺជាដំណើរដែលព្រះចន្ទត្រូវបានបាំងពន្លឺព្រះអាទិត្យដោយផែនដី។ បានសេចក្តីថា ព្រះចន្ទស្ថិតនៅចំពីក្រោយផែនដី គឺនៅក្នុងស្រមោលរបស់ផែនដី ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចចាំងដល់ព្រះចន្ទបាន។ នៅពេលនោះ ផែនដីស្ថិតនៅត្រង់ចំកណ្តាលនៃព្រះអាទិត្យ និងព្រះចន្ទ គឺជាពេលដែលព្រះចន្ទពេញវង់។ ចន្ទគ្រាស មានប្រភេទផ្សេងៗ និងរយៈពេលយូរ ឬឆាប់ អាស្រ័យនៅលើទីតាំងរបស់ព្រះចន្ទនៅលើគន្លងផ្លូវរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចន្ទគ្រាសទាំងស្រុង ត្រូវបានបាំងពន្លឺពេញដោយផែនដី។ ចំណែកឯជាយចន្ទគ្រាស គឺព្រះចន្ទត្រូវបានបាំងដោយផែនដីតែពាក់កណ្តាល។ ហេតុនេះ ព្រះចន្ទក្លាយជាមានពណ៌ក្រហម ព្រោះព្រះចន្ទ បានទទួលចំណាំងពន្លឺព្រះអាទិត្យដែលចាំងប៉ះនឹងបរិយាកាសជុំវិញនៃផែនដីដែលមានពណ៌ខៀវ។

ចំណែកសូរ្យគ្រាស គឺជាបាតុភូតធម្មជាតិមួយដែលអាចមើលឃើញពីផែនដី នៅពេលដែលដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយបានបាំងពន្លឺព្រះអាទិត្យ។

បើតាមឯកសាររបស់បណ្ឌិត អ៉ឹម បូរិន្ទ និងគណនាដោយលោកបណ្ឌិតផ្ទាល់ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ មានបាតុភូតចន្ទគ្រាស២ដង និងសូរ្យគ្រាស២ដង នៅតាមតំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះ កម្ពុជាក៏អាចមើលឃើញបាន ១ដង ដែរ ដូចជា៖

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានចន្ទគ្រាសកើតឡើងដែលអាចមើលឃើញនៅទ្វីបអឺរ៉ុប អាស៊ីភាគច្រើន អូស្រ្តាលីភាគច្រើន អាហ្វ្រិក អាមេរិកជើងឆៀងខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក អាក់ទិក អង់តាក់ទិក ចាប់ពីម៉ោង ១២ និង១០នាទី បញ្ចប់វិញនូវម៉ោង ១៥និង ៤៨នាទី។ ចន្ទគ្រាសនេះ ឯកសារបញ្ជាក់ថា នៅកម្ពុជាមើលមិនឃើញឡើយ។

សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សូរ្យគ្រាសនឹងកើតមានដោយអាចមើលឃើញនៅអឺរ៉ុប អាស៊ីខាងជើង អាហ្រ្វិកខាងជើង និងខាងលិច អាមេរិកខាងជើង និងខាងត្បូង អាត្លង់ទិក អាក់ទិក នៅម៉ោង ១៥ និង៥១នាទី ដល់ម៉ោង ១៩ និង៤៤នាទី។ សម្រាប់នៅកម្ពុជា គឺមើលមិនឃើញដូចគ្នា។

បាតុភូតមួយទៀត​គឺនៅថ្ងៃទី៧ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នឹងមានចន្ទគ្រាសកើតឡើង ដោយចាប់ផ្តើមពីម៉ោង ២៣ និង២៧នាទី បញ្ចប់នៅម៉ោង ០២ និង ៥៩នាទី ហើយក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា គឺមើលឃើញជាទេ។ សម្រាប់បាតុភូតនេះ ក៏អាចមើលឃើញនៅអឺរ៉ុប អាស៊ី អូស្ត្រាលីខាងលិច និងខាងជើង អាមេរិក អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា អាក់ទិក និងអង់តាក់ទិក។

បាតុភូតលើកទី៤ ក្នុងឆ្នាំ២០២៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នឹងកើតមានសូរ្យគ្រាស ចាប់ពីម៉ោង ០២ និង៤៣នាទី ដល់ម៉ោង០៤ និង ៥៤នាទី។ សូរ្យគ្រាសនេះមិនអាចមើលឃើញនៅកម្ពុជាទេ តែអាចមើលឃើញនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ប៉ាស៊ីហ្វិក អាត្លង់ទិក អង់តាក់ទិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២០ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម