វប្បធម៌ ជំនឿ
ល្បែងប្រជាប្រិយខ្មែរ ១១ប្រភេទ ត្រូវបានលើកយកលេងកម្សាន្តនៅវិទ្យាល័យព្រែកលៀប
នៅថ្ងៃថ្ងៃទី២ ខែមេសា ស្អែកនេះ វិទ្យាល័យព្រែកលាប នឹងរៀបចំកម្មវិធីសង្ក្រាន្ត ដោយមានកម្មវិធីជាច្រើន ព្រមទាំងលើកយកល្បែងប្រជាប្រិយខ្មែរ ចំនួន ១១ប្រភេទ មកលេងកម្សាន្តផងដែរ។

ល្បែងប្រជាប្រិយខ្មែរ ដែលយកមកលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្ត វិទ្យាល័យព្រែកលាប រួមមាន ល្បែងទាញព្រ័ត្រ វាយក្អម ប្រកួតហូបប៉ិកួ ប្រកួតលោតបាវ ប្រកួតដណ្តើមស្លឹកឈើ លាក់កន្សែង ខ្លែងចាប់កូនមាន់ ចោលឈូង បោះអង្គញ់ រាំដណ្តើមកៅអី ពង្រាត់កូនក្រមុំ។ ក្រៅពីការលេងល្បែងប្រជាប្រិយខាងលើនេះ ក៏មានការសម្តែង និងរាំកម្សាន្តចង្វាក់ប្រពៃណីទៀតផង។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឱកាសត្រៀមអបអរសាទរសង្ក្រាន្តតាមគ្រឹះស្ថានសិក្សា ត្រូវរៀបចំឱ្យមានការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ នៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង់ និងរីកចម្រើន។

ជាមួយគ្នានោះ ក្រសួងក៏បានហាមឃាត់ រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក