Connect with us

វប្បធម៌ ជំនឿ

ស្រុកវើនសៃ នឹងរៀបចំសង្ក្រាន្តដោយមានល្បែងប្រជាប្រិយខ្មែរ និងរបាំរបស់ជនជាតិដើមភាគតិចទំពួន

បានផុស

នៅ

រដ្ឋបាលស្រុកវើនសៃ នឹងរៀបចំព្រឹត្តិការណ៍-សង្ក្រាន្តវើនសៃឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំរបាំគងសិល្បៈភូមិកាចូន របស់ជនជាតិដើមភាគតិចទំពួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំព្រឹត្តការរណ៏សង្ក្រាន្តឆ្នាំ២០២៥ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អឯកតាំងពី បុរាណកាលមកដែលប្រពលរដ្ឋខ្មែរគ្រប់ៗរូបប្រារព្ធធ្វើឡើងក្នុងគោលបំណងអបអរសាទរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅបានជួបជុំក្រុមគ្រួសារ និងញាត្ត មិត្តជិតឆ្ងាយ។ ព្រឹត្តិការណ៏សង្ក្រាន្តវើនសៃឆ្នាំ២០២៥នេះ មានការរាំលេង មានល្បែងប្រជាប្រិយរបស់ជាតិ មានដូចជា៖ ចោលឈូង វាយក្អម លាក់កន្សែង រាំរបាំគងសិល្បៈភូមិកាចូន ដើម្បីបង្កបរិយាកាសសប្បាយ រីករាយផងដែរ។

ខេត្តរតនគិរី ជាខេត្តមួយ ដែលមានជនជាតិដើមភាគតិចរស់នៅ ហើយនៅពេលមានកម្មបុណ្យជាតិម្តងៗ តែងតែមានការសែន បែបប្រពៃណីម្ចាស់ស្រុក ហើយមិនដែលចោលនៅ ការរាំរបាំវាយគងដើម្បី កម្សាន្តសប្បាយរបស់ខ្លួនផង ពីព្រោះរបាំល្បែងទាំងនេះ បានកប់ជ្រៅទៅក្នុងផ្នត់គំនិត ហើយក៏មិនចោលល្បែងជាប្រប្រិយខ្មែរដែរ។ នៅពេលកម្មវិធីនេះចាប់ផ្តើម មនុស្សចម្រុះជាតិសាសន៍ មកចូលរួមមានជនជាតិខ្មែរ ជនជាតិដើមភាគតិច និងជនដើមភាគតិចជាតិឡាវ ក៏មកដែរ៕

ដោយ៖ ចាប ខៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម