Connect with us

វប្បធម៌ ជំនឿ

លុយពេញៗកាបូប ប្រសិនមាន​វត្ថុទំាងនេះ

បានផុស

នៅ

ជនជាតិ​ឥណ្ឌា ដែលជាប្រជាជាតិមាន​ប្រវត្តិចំណាស់ជាងគេលើលោកនេះ គេតែងជឿថា ហុងស៊ុយ​ឱ្យលុយគង់ ត្រូវប្រើរបស់បួនប្រភេទនេះ ​ជាប់ក្នុងកាបូបលុយ។

១ គ្រាប់ស្រូវឬអង្ករ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិឥណ្ឌា​ភាគខាងត្បូង​ជឿថា អង្ករ​៩គ្រាប់ច្រក​ទុកជាប់ហោប៉ៅ​ជាលាភសំណាង​ពេញមួយជិវិត លុយមិនចេះដាច់អស់ចាស់​ចូលថ្មី​ ។​

២ សម្បកគ្រំសមុទ្រ

សម្បកសត្វសមុទ្រត្រូវបានគេនិយម​យកមកលាបថ្នាំពណ៌ តាំង​លម្អរនាំ​សំណាង​ឬ​ដាក់ជាប់ក្នុង​កាបូប​លុយ​ដើម្បី​ទាក់ទាញ​ប្រាក់ឥតព្រាង​ទុកឱ្យហូរចូល​មកជានិច្ច។

៣ កាក់បុរាណ

កាក់បុរាណគ្រប់ប្រភេទ​ត្រូវបានគេជឿថាបង្កប់មកនូវថាមពល​លុយ​ ព្រោះ​វាបានចរាចរជាច្រើន​សតវត្សរ៍មកហើយ។ កាលណា​យើង​ទុកវាក្នុងកាបូបលុយ វានឹង​នាំមកនូវ​ចរាចរមិនដាច់នៃ​ទឹកប្រាក់ដែល​ជាកម្មសិទ្ធិរបស់យើង។

៤ ត្បូងពណ៌លឿង

ពពួកត្បូងថ្មធម្មជាតិ​ណាក៏ដោយ​ដែលមាន​ពណ៌លឿងបង្កប់សរសៃមាស ត្រូវបានគេ​ជឿ​ថា ជាថាមពលស្រូបទាញ​ដ៏ធំមួយ​ក្នុងការ​ប្រមូល​ទ្រព្យសម្បត្តិ។ ថាមពល​​មេឃដីភ្លើងខ្យល់​ត្រូវបាន​គេ​ជឿថា បាន​បង្កប់នូវអាថ៌កំបាំង​នៃទំនាក់ទំនង​គ្នាទៅវិញទៅមកជាមួយ​ជោគវាសនា​មនុស្ស​រស់ក្នុងផែនដី​ ដូច្នេះ​ហើយ​បណ្តាត្បូង​ថ្ម​ដែលដុះចេញពីធម្មជាតិ​រមែងមានថាមពលណាមួយ​ជាសម្ងាត់​ទាក់ទង និងគ្រប់ជីវិត​ដែលកំពុង​ដកដង្ហើម៕

ប្រែសម្រួល ៖ តុងឡុង

ចុចអាន៖ ជួបសញ្ញាទាំង ៦នេះ ជាប្រផ្នូលនៃលាភសំណាងហូរចូលពេញផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម