វប្បធម៌ ជំនឿ
វេទមន្តផ្លូវងងឹតស័ក្តិសិទ្ធិអន្ទងឱ្យគូស្នេហ៍ត្រឡប់មកវិញ
បាត់បង់ស្នេហា និយាយស្រួលតែពិបាកឆ្លងកាត់។ ជនជាតិទួរគី ជាប្រទេសដែលមានវិជ្ជាស្នេហ៍ផ្លូវងងឹតមហាជ្រៅជ្រះគេមានវិធីសាស្ត្រមួយចំនួនដែលអាចជួយយើងឱ្យអន្ទងបានបេះដូងចាស់វិលមកស្អំថ្នាក់ថ្នមជីវិតវិញបាន។
១ រូបថត
យករូបថតគេនឹងយើង ដាក់ក្នុងឆ្នាំទឹកក្តៅមួយ បង់ស្ករសឬទឹកឃ្មុំ ផ្កាកុលាបស្រស់មួយទង និងទឹកអប់ក្រអូប។ ស្ងោរវត្ថុទំាងនេះឱ្យក្តៅពុះហើយសមាធិក្បែរនោះដោយនិយាយថា “សូមឱ្យស្នេហាយើងវិលមកដូចដើមវិញ” ។ ជនជាតិទួរគីជឿថា គ្រប់យ៉ាងលើលោកមានទាក់ទងនឹងវាលវដ្តសង្សាដែលជាទំនាញទាក់ទងរវាងទឹក ដី ភ្លើង និងខ្យល់ នៅពេលដែលយើងធ្វើអ្វីមួយមិនត្រូវវាអាចបណ្តាលឱ្យក្តីឈឺចាប់កើតឡើងបាន។ ដូច្នេះក្រៅពីស្លរូបថតហើយ ត្រូវតែធ្វើបុណ្យដាក់ទានទៅកាន់អ្នកទុរគតដើម្បីបានលាភសំណាងមកវិញ។
២ យ័ន្ត
វិធីទីពីរនេះធ្វើតាមជនជាតិអ៊ីតាលី។ យើងអាចសរសេរយ័ន្ត ឈ្មោះគេនឹងយើងលើក្រដាសពណ៌ក្រហមឬផ្កាឈូកហើយបត់វាបិទជិត។ រកវេលាព្រះចន្ទពេញវង់និងទីស្ងាត់មួយអង្គុយសមាធិនឹកឃើញរឿងល្អៗជាមួយគ្នា ហើយហៅឈ្មោះគេនោះនិងឈ្មោះយើង ទន្ទេញចាំមាត់ដោយដៃកាន់ក្រដាសយ័ន្ត។ បានមួយស្របក់ យកក្រដាសទៅទុកក្នុងកាបូបលុយឬហោប៉ៅ។ រង់ចាំដល់ចន្ទពេញវង់លើកក្រោយទើបលើកយកមកលាមើល ដោយនិយាយថា ចូលមកក្នុងជីវិតខ្ញុំម្តងទៀត។
៣ ក្រមួនគូ
នៅអាហ្វ្រិក ការសូនរូបក្រមួន ពេញនិយមណាស់សម្រាប់អាគមស្នេហ៍។ គេយកទៀនក្រហមពីរដើម មកផ្អោបចូលគ្នាដោយខ្សែអំបោះ ឬដុតឱ្យវារលាយជាប់គ្នា។ ម្ខាងឆ្លាក់ជាគេ ម្ខាងជាយើង ហើយដាក់ឈ្មោះលើនោះដោយប្រើប៊ិកឬចុងកាំបិត។ បន្ទាប់មកយករូបទំាងពីរនោះញាត់ចូលក្នុងដបខ្មៅមួយបិទជិត។ មុនពេលបណ្តែតវាតាមទឹក ចូរនិយាយថាសូមពីរនាក់នេះងប់ងល់ស្រលាញ់គ្នាមិនខ្វល់ពីអ្នកណាទំាងអស់៕
គ្រូឯម
ចុចអាន៖ លុយពេញៗកាបូប ប្រសិនមានវត្ថុទំាងនេះ
ចុចអាន៖ និមិត្តសញ្ញាបក្សីទាំង ៥ តំណាងឲ្យហុងស៊ុយស្នេហា និងថាមពលខ្លាំងក្លាក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង