ព័ត៌មានជាតិ
ស្នើសុំលិខិតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក រុញអនុវត្តតាមអនឡាញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក»។
ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្នើរសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ (ដឹកអ្នកដំណើរ)។
នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ប្រវត្តិកម្មថ្មីនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការនិងដឹកជញ្ជូន។
ក្រសួងបានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ ២០១៧ ដែលមានដូចជា ប្រព័ន្ធដាក់ពាក្យចុះបញ្ជីយានជំនិះ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ប្រព័ន្ធដាក់ពាក្យប្រឡងយកបណ្ណបើកបរ រួមជាមួយនឹងប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត និងលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដែលបានកំពុងធ្វើការផ្លាស់ប្តូររបៀបរបបការងារ និងការផ្តល់សេវាសាធារណៈនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងលុបបំបាត់ ចំណាយក្រៅផ្លូវការប្រកបដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក ត្រាំ ឲ្យ ថៃ យកពេលទៅដោះមីន ជាជាងចរចាពន្ធគយជាមួយ អាមេរិក


