សេដ្ឋកិច្ច
កម្ពុជានាំចូលរថយន្តគ្រួសារមាន ទំហំ ៨៦៥ លានដុល្លារ កើនជាង ៥០%
កម្ពុជាបាននាំចូលរថយន្តគ្រួសារមានទំហំទឹកប្រាក់ ៨៦៥ លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ មានការកើនឡើង ៥៧,៩៩% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដែលមានទំហំ ៥៤៧ លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានលើកឡើងថា ទីផ្សាររថយន្តនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។ ហើយថា កំណើននៃទីផ្សាររថយន្ត ដោយសារប្រជាជនកម្ពុជាសម្បូរដោយមនុស្សវ័យក្មេង ហើយដល់ពេលដែលពួកគាត់មានតម្រូវការរថយន្ត។
ម្យ៉ាងទៀត ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរជាងមុន មនុស្សម្នាក់ៗ មានការងារធ្វើ ដែលនាំឱ្យពួកគាត់មានចំណូលច្រើនជាងមុន ហើយធ្វើឱ្យមានតម្រូវការរថយន្តក៏កើនឡើងដែរ ខណៈអ្នកវិនិយោគ ក៏ច្រើនជាងមុនដែរ ព្រោះអ្នកវិនិយោគក៏ត្រូវការវិនិយោគច្រើនជាងមុនដែរ។

នៅឆ្នាំ២០២៤ កម្ពុជាបានចំណាយប្រាក់ជាង១ពាន់លានដុល្លារ ក្នុងការនាំចូលនូវយានយន្តគ្រប់ប្រភេទធៀបនឹងឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបជិត ៩០៣ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


