Connect with us

សេដ្ឋកិច្ច

មន្ត្រី​​ពាណិជ្ជកម្ម ចុះ​​​ស្រង់​​ថ្លៃ​ទំនិញ​ និងណែនាំអាជីវករ​​​បិទស្លាក​តម្លៃ​ ជៀសវាងឆ្លៀតឱកាស​​

បានផុស

នៅ

ថ្នាក់​ដឹក​នាំ និងមន្ត្រីជំនាញរបស់​មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល នៅថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ២០២១ នេះ ​បាន​ចុះ​ស្រង់​ថ្លៃ​ទំនិញ​ចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិទស្លាកតម្លៃ​ទំនិញ​ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់ដំឡើងតម្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះស្រង់ថ្លៃទំនិញ និងការណែនាំនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ លោក អោម ប៊ុនធឿន ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និង​លោក ឆែ លឹមគ្រី អនុប្រធានមន្ទីរ ព្រមទាំង​មន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ចំនួន ៦រូបទៀត នៅតាមស្តង់បណ្ដោះ​អាសន្នមួយកន្លែង ដែល​អាជ្ញាធរ​បានរៀបចំឡើង ស្ថិតក្នុងទីលានកីឡដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown) មួយ ដើម្បីបញ្ឈប់ការរាតត្បាតដោយជំងឺកូវីដ-១៩។​

ក្នុងឱកាសនោះ លោក​ អោម ប៊ុនធឿន បានណែនាំឱ្យគ្រប់អាជីវករទាំងអស់ បិទស្លាកតម្លៃទំនិញ គ្រប់ផលិតផលឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងណែនាំកុំឱ្យដំឡើងថ្លៃទំនិញឱ្យហួសកម្រិត ខុសឆ្ងាយពីតម្លៃដែលបានលក់កន្លងមក (តម្លៃ​មុន​ពេលបិទខ្ទប់ Lockdown) ជាពិសេស លោក​បានសំណូមពរដល់អាជីវករ និងអតិថិជនទាំងអស់ជួយសហការ ផ្ដល់ព័ត៌​មាន ឬរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្នុងករណីមានជនឆ្លៀតឱកាសលក់ដំឡើងតម្លៃកើតឡើង។

សូមបញ្ជាក់ថា ផ្សារ​ចំនួន៣​ នៅ​ក្រុងតាខ្មៅ​ត្រូវ​​បាន​បិទដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះរួមមាន ដូចជា ផ្សារតាខ្មៅចាស់ ផ្សារតាខ្មៅថ្មី និងផ្សារកាត់ជ្រុង (ផ្សារឯកជន) ហើយរដ្ឋបាលខេត្តកណ្ដាលបានរៀបចំផ្សារបណ្ដោះអាសន្ន ដែលមានលក់បន្លែ ត្រី សាច់ ផ្លែឈើនានា នៅទីលានកីឡដ្ឋានបាល់ទាត់ក្រុងតាខ្មៅជំនួសវិញ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម