Connect with us

សេដ្ឋកិច្ច

កម្ពុជា​នាំចូល​រថយន្ត​មាន​ទំហំជិត ១ ​ពាន់លានដុល្លារ ​កើន​ជាង ៥០%

បានផុស

នៅ

កម្ពុជា​បាន​នាំចូល​រថយន្ត​គ្រួសារ​មាន​ទំហំទឹកប្រាក់ ​៩៧១ ​លានដុល្លារ ​នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៥៨,៤៨% ​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានជាង ៦១២ លាន​ដុល្លារ។​ នេះបើតាមក្រសួងពាណិជ្ជកម្ម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងន សាំង ​អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា ​មានប្រសាសន៍ថា ​ទីផ្សាររថយន្ត​នៅ​កម្ពុជា មានកំណើនពីមួយ​ឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។

លោក ងន​ សាំងបន្ថែមថា ​កំណើន​នៃទីផ្សារ​រថយន្ត ដោយសារប្រជាជនកម្ពុជា​សម្បូរ​ដោយ​មនុស្ស​វ័យ​ក្មេង ហើយដល់ពេល​ដែល​ពួក​គាត់មាន​តម្រូវ​ការរថយន្ត។​

ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរជាងមុន មនុស្សម្នាក់ៗ មានការងារធ្វើ ដែល​នាំឱ្យពួកគាត់មានចំណូលច្រើនជាងមុន ហើយធ្វើឱ្យមានតម្រូវការរថយន្តក៏កើនឡើងដែរ ខណៈអ្នកវិនិយោគ ក៏ច្រើនជាងមុនដែរ ព្រោះអ្នកវិនិយោគក៏ត្រូវការវិនិយោគច្រើនជាងមុនដែរ។​

​នៅ​ឆ្នាំ២០២៤ កម្ពុជាបានចំណាយប្រាក់ជាង១ពាន់លានដុល្លារ ក្នុងការនាំចូលនូវ​យានយន្តគ្រប់​ប្រភេទ​ធៀបនឹងឆ្នាំ២០២៣​ ដែលមានទឹកប្រាក់សរុបជិត ៩០៣ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម