ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៧៣ នឹងចាប់ផ្តើមអនុវត្តការងារថែទាំក្រាលកៅស៊ូ DBST ប្រវែង ១ ៧០០ ម៉ែត្រលើកកម្ពស់គុណភាពផ្លូវ
កំណាត់ផ្លូវជាតិលេខ ៧៣ ប្រវែង ១ ៧០០ម៉ែត្រ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នឹងចាប់ផ្តើមអនុវត្តការងារថែទាំខួបដោយក្រាលកៅស៊ូ DBST ដើម្បីលើកកម្ពស់សោភណ្ឌភាព គុណភាពផ្លូវ និងផ្ដល់ភាពងាយស្រួលជូនដល់ពលរដ្ឋពេលធ្វើដំណើរ។
លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នឹងចាប់ផ្តើមអនុវត្តការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ ៧៣ ដោយក្រាលកៅស៊ូ DBST ប្រវែង ១ ៧០០ម៉ែត្រ មានទទឹង ១០ ម៉ែត្រ គូសគំនូសចរាចរណ៍ទំហំ ៨៣៧ ម៉ែត្រការ៉េ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ០៩ ផ្លាក ដាំចំណាំងអ័ក្សផ្លូវ (Road Stud) ចំនួន ៩៣ គ្រាប់ និងសុវត្ថិភាពការដ្ឋាន ០១ កំប្លែ ក្នុងចន្លោះ គីឡូម៉ែត្រ ៨៣+០០០ ដល់ គីឡូម៉ែត្រ ៨៤+៧០០ ស្ថិតក្នុងភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីពង្រីកគន្លងផ្លូវ កែសម្រួលគុណភាពផ្លូវ សោភ័ណ្ឌភាព និងការធ្វើចរាចរណ៍ទៅមក។


ជាមួយគ្នានោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅនិងប្រកបរបរលក់ដូរនៅតាមដងផ្លូវពាក់ព័ន្ធមានការយោគយល់ និងស្មារតីចូលរួមចំណែករុះរើសំណង់ផ្សេងៗដែលប៉ះពាល់ដល់ការដ្ឋានដូចជា៖ សំយាបផ្ទះ តូបលក់ដូរ ការដាក់តាំងសម្ភារ និងសំណង់ប៉ះពាល់គ្រប់ប្រភេទ ចំពោះអង្គភាពអគ្គិសនីខេត្ត ក្រុមហ៊ុនខ្សែកាប អុបទិច អាជីវកម្មទឹកស្អាត សូមរុះរើបណ្តាញចេញផុតពីការដ្ឋាន ពិសេស អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងឡាយ ចូលរួមសហការ ដើម្បីឱ្យគម្រោងការងារដំណើរការបានដោយរលូន ទាន់ពេលវេលាកំណត់ និងជៀសវាងមានបាតុភាពផ្សេងៗកើតឡើង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


