សេដ្ឋកិច្ច
អ្នកជំនាញលើកឡើងថា គម្រោងសាងសង់ស្ពានតភ្ជាប់ពីកោះនរា-អរិយក្សត្រ នឹងផ្ដល់ឱកាសច្រើនទៅអនាគត
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong មានប្រសាសន៍ថា គម្រោងសាងសង់ស្ពានតភ្ជាប់ពីកោះនរា ទៅអរិយក្សត្រគឺជាការ បើកច្រកថ្មីមួយទៀតសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលនឹងផ្ដល់ឱកាសច្រើននៅពេលអនាគត។

លោកបានបញ្ជាក់ថា៖ «ប្រសិនបើការសាងសង់ហើយ ហើយឱ្យតម្លៃផ្ទះ ឬដីនៅតំបន់អរិយក្សត្រកើនឡើងនោះ ខ្ញុំគិតថា មិនទាន់ទេ ដោយសារស្ថានភាពសេដ្ឋកិច្ចសាកលកំពុងជួបបញ្ហាលំបាក គ្រាន់តែជួយសម្រួល និងឱកាសក្នុងពេលអនាគត»។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា ទៅក្រុងរណបមេគង្គឃី នៃក្រុងអរិយក្សត្រ ដែលមានការចូលរួមតំណាងក្រុមហ៊ុន OCIC និងភាគីពាក់ព័ន្ធ។

ក្រសួងសារធារណការ និងដឹកជញ្ជូន មិនទាន់បញ្ជាក់ពីទំហំនៃការចំណាយ និងពេលវេលាចាប់ផ្ដើមបើកការដ្ឋានសាងសង់ស្ពាននេះនៅឡើយទេ។
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យវិស័យឯកជនសិក្សា សាងសង់ស្ពាន តភ្ជាប់ពីកោះនរា ទៅអរិយក្សត្រ បន្ថែមទៀត ដើម្បីបើកច្រកសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សោភ័ណភាពទន្លេចតុមុខ គឺនៅខាងក្រោម ប៉ុន្តែត្រូវគិតអំពីចរាចរណ៍ ខណៈនឹងមានផ្លូវបន្ថែមទៀតនៅពេលខាងមុខ ហើយសម្ដេចធិបតីសង្ឃឹមថា សក្ដានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើននៅខាងកើតទន្លេ មិនមែនតែនៅក្រុងអរិយក្សត្រ គឺតំបន់ខាងកើតតែម្ដង ដែលអាចហៅបានថាទីក្រុងខាងកើតទន្លេ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


