ព័ត៌មានជាតិ
ផ្លូវវាងក្រុងសៀមរាបតម្លៃជាង ៧០ លានដុល្លារ ឈានដល់ប្រកាសរកក្រុមហ៊ុនដេញថ្លៃសាងសង់
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីប្រកាសអញ្ជើញក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីចូលរួមដេញថ្លៃគម្រោងស្ថាបនាផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Road Project) ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េប្រមាណ ៧២ លានដុល្លារ។
គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) មានប្រវែង ៤៦,៥៥ គីឡូម៉ែត្រ ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងកំពុងស្វែងរកក្រុមហ៊ុនសាងសង់ដើម្បីអាចឈានទៅបើកការដ្ឋានសាងសង់នៅពេលដ៏ខ្លីខាងមុខ។



មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធររដ្ឋបាលខេត្តសៀមរាប កន្លងទៅនេះបានចុះពិនិត្យតម្រាយប្លង់ទីតាំងលម្អិតនៃគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ចំណុចចាប់ពីភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ភូមិពួកថ្មី ឃុំពួក ស្រុកពួកនៃខេត្តសៀមរាប ((PK0+000 – PK46+570) មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ ដោយប្រើប្រាស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។
ការចុះពិនិត្យគម្រោងផ្លូវវាងក្រុងនេះ គឺដើម្បីកំណត់នូវនិយាមកាច្បាស់លាស់ ពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិតនៃផ្លូវ និងឈានដល់ការវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់និងការចំណាយឱ្យមានកម្រិតទាប៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


