ព័ត៌មានជាតិ
មុនយករថយន្តទៅឆៀក! យល់ដឹងលំហូរការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសទាំងអស់នេះ
អ្នកប្រើប្រាស់យានមានកាត្វកិច្ចយកយានរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។ គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោ។ គោលការណ៍និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមានចំណុចសំខាន់ៗ រួមមាន៖
ទី១. ការត្រួតពិនិត្យផ្នែកគ្រឿងលើ-ក្រោមយានយន្តមានដូចជា ត្រួតពិនិត្យជុំវិញឡាន ផ្លាកលេខ-ប្រភេទយាន-ពណ៌-ផ្លិតទឹក-កញ្ចក់ ភ្លើងបំភ្លឺ -ប្រអប់ចង្កៀង ចង្កៀង-សំបកកង់-បូឡុងកង់/អេគ្រូ គន្លឹះទ្វា-រនាំង-កាងសុវត្ថិភាព-ទ្រុង ទ្រូង-ខ្នាតប្រវែង។
ត្រួតពិនិត្យក្នុងដំបូលម៉ាស៊ីន ប្រព័ន្ធម៉ាស៊ីន -ខ្សែពាន អាគុយ- ប្រេងហ្រ្វាំង បូមចង្កូត-ធុងទឹក ទឹកបាញ់កញ្ចក់។ តាប្លូកុងទ័រល្បឿន-ខ្សែភ្លើង-ចក្ខុវិស័យយាន ខ្សែក្រវ៉ាត់-កៅអី-ឈ្នាន់ហ្វាំងអាំប្រ៊ីយ៉ាហ្គឺរ ហ្សឺដៃចង្កូត-ចង្កឹះលេខ-កញ្ចក់មើលក្រោយ។ គ្រោងតួសាក់ស៊ី-ប្រអប់លេខ-ប៉ុង-បូមចង្កូត ដងលំនឹង-ឡាប/តំណឡាប-ខ្សែហ្វាំង ទុយោហ្វាំង-ទុយោប្រេង-ជន្មាស/ប៊ូឡុងរាង អក្សរប-អាម័រទីស័រ-បំពង់ស៊ីម៉ាំង/ស៊ីឡង់ស្សី ធុងសាំង។
ទី២. ម៉ាស៊ីនស្វ័យប្រវត្តិត្រួតពិនិត្យយានយន្តមានដូចជា វាស់កុងទ័រល្បឿន វាស់ផ្សែងសាំង-ម៉ាស៊ូត វាស់ភ្លើងហ្វា-កូត វាស់កម្រិតស៊ីឆ្លើយាន វាស់លំងាកចង្កូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំងហ្វាំង។
ទី៣. ប្រព័ន្ធស្វ័យប្រវត្តិកម្ម (VTIS) គឺជាការធ្វើកំណត់ហេតុត្រួតពិនិត្យ-ពិនិត្យទិន្ន័យក្នុងប្រព័ន្ធ និងការចេញលតាប័ត្របិតលើកញ្ចក់រថយន្ត។ លក្ខខ័ណ្ឌរថយន្តត្រួតពិនិត្យចេញលទ្ធផលជាប់ និងទទួលបានលទ្ធផលត្រួតពិនិត្យជាប់ លតាប័ត្របិតលើកញ្ចក់ និងទទួលបានវិញ្ញាបនបត្រ។
ប្រសិនបើរថយន្តត្រួតពិនិត្យចេញលទ្ធផល មធ្យមកម្រិត១ ត្រូវជួសជុលកែលម្អឲ្យបានមុន ១៥ ថ្ងៃ។ ប៉ុន្តែ ប្រសិនជារថយន្តពេលត្រួតពិនិត្យចេញលទ្ធផលធ្លាក់ (កម្រិត២) ត្រូវយករថយន្តទៅជួសជុលឲ្យបានមុន ៣០ ថ្ងៃ និងបន្ទាប់ពីជួសជុលរួច ត្រូវពិនិត្យសារឡើងវិញដោយមិនបាច់បង់ថ្លៃសេវាទៀតទេ។
ទី៤. វាស់កម្រិតសូរសម្លេងស៊ីផ្លែ
ទី៥. វាស់លំងាក់កង់ចង្គូត
ទី៦. ថ្លឹងទម្ងន់យាន្ដ
ទី៧. វាស់កម្លាំងហ្វ្រាំង ចំពោះការត្រួតនិត្យផ្នែកខាងក្រៅ គឺផ្ដោតទៅលើការពិនិត្យជុំវិញយាន គ្រឿងលើ និងការពិនិត្យបាតឡាន។


យោងតាមរបាយការណ៍របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ គិតចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្ត បានធ្វើការត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស សម្រេចបាន ៣៥៦ គ្រឿង៕
អត្ថបទ៖ ប្រុញវិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


