ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិ ២ ខ្សែ ក្នុងខេត្តក្រចេះ ជួសជុលពង្រីកទទឹងតួផ្លូវបន្ថែមឲ្យធំទូលាយ
មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានដំណើរការជួសជុលកំណាត់ផ្លូវជាតិពីរខ្សែដោយពង្រីកទទឹងតួផ្លូវបន្ថែម ដោយសារកំណេីនមធ្យោបាយដឹកជញ្ជូនបានកេីនឡេីងជារៀងរាល់ឆ្នាំ រីឯផ្លូវមានលក្ខណៈតូចចង្អៀតធ្វេីឲ្យមានការលំបាកក្នុងការធ្វេីចរាចរណ៍។
យោងតាមរបាយការណ៍មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា ផ្លូវដែលស្ថាបនាពង្រីក ខ្សែទី១គឺកំណាត់ផ្លូវជាតិលេខ ៧៣ ដោយក្រាលកៅស៊ូ DBST ប្រវែង ១៧០០ម៉ែត្រ មានទទឹង ១០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ ៨៣+០០០ ដល់គីឡូម៉ែត្រ ៨៤+៧០០ ស្ថិតក្នុងភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលសម្រេចបាន ២៥%។
កំណាត់ខ្សែទី២ គឺកំណាត់ផ្លូវជាតិលេខ ៧៦ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែង ៥ ០០០ ម៉ែត្រ មានទទឹង ១០ ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ ៣៣-៨៨០ ដល់គីឡូម៉ែត្រ ៣៨+៨៨០ ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលបច្ចុប្បន្នសម្រេចបាន ១៤%។
កំណាត់ផ្លូវជាតិទាំង២ខ្សែនេះ បានចាប់ដំណើការស្ថាបនានាអំឡុងខែធ្នូ ឆ្នាំ២០២៥ ដោយបច្ចុប្បន្ននេះ ក្រុមការងារ បាននឹងកំពុងដំណើរការស្ថាបនា ពង្រីកទ្រូងផ្លូវ និងត្រៀមចាក់កៅស៊ូ ប្រភេទ DBST បន្ថែមពីលើទៀត ដើម្បីលើកកម្ពស់សោភណ្ឌ័ភាព គុណភាពផ្លូវ និងផ្ដល់ភាពងាយស្រួលជូនដល់ពលរដ្ឋពេលធ្វើដំណើរ៕




អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


