ព័ត៌មានជាតិ
ឆ្នាំ ២០២៥ រដ្ឋលក់ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន រកចំណូលបានជាង ២៩ លានដុល្លារអាមេរិក
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញរបាយការណ៍ចំណូលពីវិស័យសាធារណការដែលក្នុងនោះចំណូលបានមកពីការលក់ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ក្នុងឆ្នាំ ២០២៥ រកបានប្រមាណ ២៩ លានដុល្លារកើនឡើង ៤៣,១០% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២០,៥១ លានដុល្លារអាម៉េរិក។
របាយការណ៍របស់ក្រសួងបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ក្រសួងបានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនមានចំនួន ៥,៦៣ ម៉ឺនគ្រឿង ដែលក្នុងនោះរថយន្តបំពាក់ផ្លាកលេខពិសេសមានចំនួន ៣,៨១ ម៉ឺនគ្រឿង និងពិសេសផ្ទាល់ខ្លួនមានចំនួន ១,៨២ម៉ឺនគ្រឿង ខណៈចំណូលបានកើនឡើងដល់ ២៩,៣៥ លានដុល្លារអាម៉េរិក ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២០,៥១ លានដុល្លារអាម៉េរិក។

ក្នុងរបាយការណ៍ក៏បានបង្ហាញដែរថា ក្នុងឆ្នាំ ២០២៥ មានយានយន្តសរុបចំនួន ៥២,២៤ ម៉ឺនគ្រឿងត្រូវបានចុះបញ្ជី (ក្នុងនោះម៉ូតូមានចំនួន ៤២,៩៣ ម៉ឺនគ្រឿង និងរថយន្តគ្រប់ប្រភេទមានចំនួន ៩,៣១ម៉ឺនគ្រឿង)។
ដោយឡែក យានយន្តដើរដោយថាមពលអគ្គិសនី (EV) ដែលចុះបញ្ជីមានចំនួន ៧ ៩៧១គ្រឿង កើនឡើង ១២៧% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៣ ៥០៨គ្រឿង។
បើគិតពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២៥ យានយន្តបានចុះបញ្ជីសរុបមានចំនួន ៨,២១ លានគ្រឿង (ក្នុងនោះម៉ូតូមានចំនួន ៦,៩៦ លានគ្រឿង រថយន្តធុនស្រាលមានចំនួន ៩៤,០៨ម៉ឺនគ្រឿង និងរថយន្ត ធុនធ្ងន់ចំនួន ៣១ ម៉ឺនគ្រឿង៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


