សេដ្ឋកិច្ច
ផែអន្តរជាតិមួយទៀត មានសមត្ថភាពផ្ទុកទំនិញ ២លានតោន នឹងលេចរូបរាងឡើងខេត្តកំពង់ឆ្នាំង
រដ្ឋាភិបាលបានសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀតលើការពង្រឹង និងបង្កើនសមត្ថភាពលើប្រព័ន្ធដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅកម្ពុជា។

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្ម មានទីតាំងស្ថិតនៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ព័រថេសិន ដែលមានសមត្ថភាពផ្ដល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់ប្រមាណ ២ លានតោន ក្នុងមួយឆ្នាំ។
អនុក្រឹត្យចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ បញ្ជាក់ថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ត្រូវបានបង្កើតឡើង ដើម្បីបម្រើនាវាដែលធ្វើនាវាចរជាលក្ខណៈអន្តរជាតិ ចេញ-ចូល ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារ។

អនុក្រឹត្យដដែល បង្ហាញថា ដែនទឹកនៃកំពង់ផែនេះមានពីរផ្នែក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក្នុងនោះផ្នែកទី១ មានទំហំ ៩០ ៤៧១,៨៦ ម៉ែត្រការ៉េ ស្ថិតនៅតាមច្រាំងទន្លេដែលជ្រុងសងខាងនីមួយៗមានប្រវែង ១០០ ម៉ែត្រ ស្របតាមបណ្ដោយទន្លេ និងផ្នែកទី២មានទំហំ ១៣២ ០០០,៧៧ ម៉ែត្រការ៉េ ស្ថិតនៅជាប់កោះឫស្សីដែលជ្រុងសងខាងនីមួយៗ មានប្រវែង ១២០ ម៉ែត្រ និងមានប្រវែង ១១០០ ម៉ែត្រ ស្របតាមបណ្ដោយកោះឫស្សី។
ដីគោកនៃកំពង់ផែនេះ មានពីរផ្នែកផ្នែកទី១ ជាកម្មសិទ្ធឯកជនរបស់ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ព័រថេសិន មានទំហំ ២២០ ៧២៣,៣០ ម៉ែត្រការ៉េ និងផ្នែកទី២ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋស្ថិតនៅលើដីកោះឫស្សីក្នុងទន្លេសាបមានទំហំ ១៣៨ ០១៣,៨៦ ម៉ែត្រការ៉េ។ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនរួមមាន ឃ្លាំងស្តុកទំនិញ ចំណតនាវា អាគាររដ្ឋបាល អាគារត្រួតពិនិត្យទំនិញ ជញ្ជីងថ្លឹងរថយន្ត៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


