ព័ត៌មានជាតិ
ខេត្តបាត់ដំបង នឹងចាប់ផ្តើមរៀបចំបំពាក់អំពូលសូឡាពីព្រំប្រទល់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តបន្ទាយមានជ័យ
លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានប្រកាសពីដំណើរការរៀបចំបំពាក់អំពូលសូឡាតាមផ្លូវជាតិលេខ ៥ ពីប្រព្រំប្រទល់ខេត្តពោធិ៍សាត់រហូតដល់ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រ។

លោក សុខ លូ បានប្រកាសបែបនេះ ក្នុងឱកាសបើកការដ្ឋានសាងសង់ប្រព័ន្ធលូនិងស្ដារប្រឡាយស្ថិតនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកសូខ លូ បានបញ្ជាក់ថា គម្រោងរៀបចំដាក់អំពូលសូឡាបំភ្លឺផ្លូវក្នុងភូមិសាស្រ្តខេត្តបាត់ដំបងទទួលបានការឧបត្ថម្ភគាំទ្រពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ផ្លូវជាតិលេខ ៥ មានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធការរៀបចំប្រព័ន្ធសូឡាតាមដងផ្លូវជាតិ អាជ្ញាធរខេត្តពោធិ៍សាត់បានបញ្ចប់ការដំឡើងបង្គោលអំពូលសូឡាក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ចាប់ពីប្រទល់ខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបង។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានគូសបញ្ជាក់ថា ការរៀបចំអំពូលសូឡាតាមដងផ្លូវជាតិសំខាន់ៗពិតជាមានសារៈសំខាន់ណាស់ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋនាពេលយប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


