ព័ត៌មានជាតិ
ផ្លូវជាច្រើនខ្សែក្នុងខេត្តកំពង់ចាម និងក្រចេះប្រែក្លាយជាផ្លូវបេតុង និងកៅស៊ូ ក្រោមគម្រោងអភិវឌ្ឍន៍ជនបទ
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៦ បានដឹកនាំប្រតិភូចុះទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៥ ខ្សែ ក្នុងនោះនៅក្នុងខេត្តកំពង់ចាមចំនួន ២ ខ្សែ និងនៅក្នុងខេត្តក្រចេះចំនួន ៣ ខ្សែ។


ខ្សែទី១៖ ឈ្មោះផ្លូវ ទួលប្រាក់-សូភាស ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៩,៨៨២ គ.ម. ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើទៅកាន់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) ក្រោមហិរញ្ញប្បទានពីធនាគារអភិឌ្ឍន៍អាស៊ី (ADB)។
ខ្សែទី២៖ ឈ្មោះផ្លូវ ប៉ប្រក-ទ័ព ជាផ្លូវក្រាលបេតុនិងក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែងសរុប ៥,៤៧ គ.ម. មានទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ទៅកាន់ភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាព ៥៥% ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ហិរញ្ញប្បទានពីធនាគារពិភពលោក( WB)។
ខ្សែទី៣៖ ឈ្មោះផ្លូវ ព្រែកប្រសព្វលើ-កំពែង ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៤,២០ គ.ម. ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិព្រែកប្រសព្វលើ ទៅកាន់ភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយសម្រេចបាន ៩៨,៨៦% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។



ខ្សែទី៤៖ ឈ្មោះផ្លូវ ថ្មរាប-ទួលខ្នុរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤,៧០គ.ម. ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិថ្មរាប ឃុំព្រែកប្រសព្វ ទៅកាន់ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ផ្លូវនេះចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្នសម្រេចបាន ៨៧%។
ខ្សែទី៥៖ ឈ្មោះផ្លូវ ចង្រ្កង់-ថ្មគ្រែ ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១,១០គ.ម. ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិចង្ក្រង់ ឃុំចង្រ្កង់ ទៅកាន់ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នសម្រេចបាន ៩៦,៧៣% ។
ផ្លូវទាំង ៣ ខ្សែនៅក្នុងខេត្តក្រចេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់ (RCIP) ហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។
ក្នុងឱកាសចុះពិនិត្យគុណភាពខ្សែផ្លូវខាងលើ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿន ស្របតាមកិច្ចសន្យាការងារដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


