Connect with us

សេដ្ឋកិច្ច

​វិស័យដឹកជញ្ជូន​ ​ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ​ និង​កំណត់​សមត្ថភាព​ប្រកួតប្រជែង​របស់កម្ពុជា

បានផុស

នៅ

លោក ​ស៊ុន ​ចាន់ថុល ​​ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ​មានប្រសាសន៍ថា​ វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ​និង​ជា​កត្តាកំណត់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី​លើកឡើងនៅថ្ងៃទី ០៦ ឧសភា ២០២៦ ​ក្នុងពេល​អញ្ជើញជាអធិបតីសិក្ខាសាលាផ្សព្វ​ផ្សាយស្តីពី​ «សន្ទស្សន៍ប្រតិបត្តិការ​ភស្ភុភារ​កម្មថ្មី ​(Logistics Performance Index-LPI 2.0) និងវិធីសាស្ត្រគណនា​ដោយធនាគារពិភពលោក» ​ដោយមានការអញ្ជើញចូលរួមពីលោកស្រី Tania Meyer​ នាយក​គ្រប់​គ្រង​ធនាគារពិភពលោកប្រចាំកម្ពុជា។

​សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម​ដឹក​ជញ្ជូន និងផ្នែកឯកជន​ អំពីការផ្លាស់ប្តូរវិធីសាស្ត្រវាយ​តម្លៃរបស់​ធនាគារពិភពលោក ដែលប្តូរពីការផ្អែកលើការស្ទង់​មតិ​បែបមតិយោបល់ (Survey-based) មកជា​ការប្រើប្រាស់ទិន្នន័យជាក់ស្តែង (Key Performance Indicators-KPIs) ដើម្បីវាស់វែងប្រសិទ្ធភាព​ភស្ភុភារកម្មរបស់ប្រទេសនីមួយៗ។

មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោក ក៏បានធ្វើ​បទបង្ហាញសំខាន់ៗចំនួន ៣ រួមមាន៖ សូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី និងវិធីសាស្រ្តគណនា, ប៉ាណូឡិកាភស្តុភារកម្ម និងមជ្ឈមណ្ឌលព័ត៌មានភស្តុភារកម្មជាតិ។ ​

​ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ​ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយឱ្យកម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដាក់​ចេញនូវវិធានការកែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និងបង្កើន​ប្រសិទ្ធ​ភាព​ច្រវាក់ផ្គត់ផ្គង់។

​ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ​ បន្តខិតខំប្រឹងប្រែង​ធ្វើឌីជីថលូបនីយកម្ម​ក្នុង​ប្រព័ន្ធដឹកជញ្ជូន ​និង​ការសម្រួលបែបបទឆ្លង​កាត់ព្រំដែនឱ្យកាន់តែមានភាពរហ័ស និងតម្លាភាព​ស្របតាមស្តង់ដារអន្តរជាតិ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម