ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចអាមេរិកកើនឡើង៦.៤%ក្នុងត្រីមាសទី១ ជំរុញពីការចាក់វ៉ាក់សាំងដ៏សំខាន់
សេដ្ឋកិច្ចអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះបានកើនឡើង៦.៤% ដោយកម្មវិធីចាក់វ៉ាក់សាំងជាផ្នែកជំរុញដ៏សំខាន់របស់រដ្ឋាភិបាល និងការស្ទុះងើបឡើងវិញប្រកបដោយស្ថេរភាពនៅក្នុងទីផ្សារការងារដែលបានជួយយ៉ាងច្រើនពីផលប៉ះពាល់ដោយកូវីដ-១៩។
អត្រាប្រចាំឆ្នាំដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានស្ថិតនៅលើផ្លូវដ៏រឹងមាំក្នុងការងើបឡើងវិញ។ តាមធម្មតា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាមេរិក ដែលជាវិធានការសេដ្ឋកិច្ចដ៏ធំបំផុត បានកើនឡើងប្រហែលជា ២ ទៅ ២.៥% ប៉ុណ្ណោះនៃឆ្នាំ ប៉ុន្តែជំងឺកូវីដ-១៩បានវាយប្រហារយ៉ាងព្រៃផ្សៃធ្វើឲ្យប្រទេសនេះបានដាក់បំរាម និងបិទសេដ្ឋកិច្ច។
កាលពីមួយឆ្នាំមុន ភាពអត់ការងារធ្វើរបស់អាមេរិកបានកើនឡើងខ្ពស់បំផុតមួយ នៅពីក្រោយភាពអត់ការងារធ្វើខ្ពស់បំផុតក្នុងសង្គ្រាមលោកលើកទី២ដែលមាន១៤.៨% វាបានធ្លាក់ចុះដល់៦%។
សេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងអាក្រក់បំផុតប្រចាំត្រីមាសក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ដែលបានធ្លាក់ដល់៣២.៩%នៅលើមូលដ្ឋានគ្រឹះប្រចាំឆ្នាំមួយ។ វាបានងើបឡើងវិញចំនួន៤.៣%ក្នុងរយៈពេល៣ខែចុងក្រោយក្នុងឆ្នាំ២០២០ បន្ទាប់ពីការកត់ត្រាអត្រាកំណើនប្រចាំឆ្នាំគួរឲ្យកត់សំគាល់គឺ៣៣.៤%ក្នុងរយៈពេល៣ខែមុន។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ៖«ការកើនឡើងនៃផលិតផលក្នុងស្រុក ត្រីមាសទី១បានឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចបន្តងើបឡើងវិញ ការបើកពាណិជ្ជកម្មឡើងវិញ និងការឆ្លើយតបរបស់រដ្ឋាភិបាលនៅតែបន្តពាក់ព័ន្ធនឹងជំងឺកូវីដ-១៩»។
បញ្ហានៅតែបន្តមាន ចំនួនមនុស្សដាក់ពាក្យសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើនៅតែមានកម្រិតខ្ពស់ជារៀងរាល់សប្តាហ៍។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការងារអាមេរិកបាននិយាយថា មនុស្ស៥៥៣ពាន់នាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍កាលពីសប្តាហ៍មុន។ ចំនួននេះបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានៅជិត២ដងនៃកម្រិតមុនកូវីដ-១៩រាតត្បាត និងទីផ្សារការងារបានធ្លាក់ចុះ៨.៤លាន។
ទោះបីជាយ៉ាងណា កម្មវិធីចាក់វ៉ាក់សាំងយ៉ាងលឿន ការបើកអាជីវកម្មឡើងវិញ និងកញ្ចប់ថវិកាជំរុញចំនួន១.៩ប៊ីលានដុល្លារអាមេរិករបស់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានបង្កើនទំនុកចិត្តអតិថិជន និងជំរុញឲ្យសេដ្ឋកិច្ចងើបឡើងវិញគួរឲ្យចាប់អារម្មណ៍។
រដ្ឋាភិបាលអាមេរិកបានបញ្ចេញទឹកប្រាក់ទៅពលរដ្ឋអាមេរិកចំនួន៩០លាននាក់ក្នុងខែមីនា និងទំនុកចិត្តអតិថិជនឥឡូវនេះបានឈានដល់កម្រិតមុនពេលកូវីដ-១៩វាយប្រហារដោយការងើបឡើងវិញសម្រាប់រយៈពេល៤ខែជាប់គ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ businessinside
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត