ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៧ ពីខេត្ដក្រចេះទៅព្រំដែនឡាវ ឈានចុះហត្ថលេខាសាងសង់លើកកម្រិតជាផ្លូវកៅស៊ូ AC
កំណាត់ផ្លូវជាតិលេខ ៧ ដែលមានប្រវែង ៩៦,៦៣ គម លាតសន្ធឹងចាប់ពីខេត្ដក្រចេះទៅច្រកត្រពាំងក្រៀលជាប់ព្រំដែនឡាវ បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញ ដែលនឹងត្រូវស្ថាបនាលើកកម្រិតពីផ្លូវកៅស៊ូ DBST ទៅជាផ្លូវក្រាលបេតុងកៅស៊ូ AC ដ៏មានគុណភាពខ្ពស់។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៧ ប៉ែកខាងជើងនេះ មានសក្ដានុពលបម្រើដល់វិស័យឡូជីស្ទីក ដែលនឹងជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់នៅក្នុងតំបន់ភូមិភាគឦសាន ជាពិសេសតភ្ជាប់ទៅកាន់ព្រំដែនអន្ដរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន)។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវជាតិមួយក្នុងចំណោមផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដែលមានប្រវែងជាង ៥០០ គីឡូម៉ែត្រ លាតសន្ធឹងចាប់ចេញពីទីប្រជុំជនស្គន់ក្នុងខេត្តកំពង់ចាម ទៅច្រកទ្វារត្រពាំងក្រៀលជាប់ព្រំដែនជាមួយឡាវ។
បណ្តាញផ្លូវជាតិដ៏មានសក្តានុពលនេះ ត្រូវបានស្ថាបនាលើកកម្ពស់ជាផ្លូវ AC នៅលើកំណាត់មួយចំនួន។ ចាប់ពីរង្វង់មូលស្គន់ក្នុងស្រុកជើងព្រៃ រហូតដល់រង្វង់មូលស្ពានគីហ្សូណាទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥,៤៨៩គ.ម បានកំពុងតែស្ថាបនាពង្រីកពី ២ គន្លងទៅ ៤ គន្លង ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ នេះ។
ដោយឡែកកំណាត់ផ្លូវជាតិលេខ ៧ ពីរង្វង់មូលខ្លាស្ទុះក្នុងក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៤២៤ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ចន្លោះ (គ.ម ៣៣១+២៥០ ដល់ គ.ម ៤២៤+៩៤០) ដែលមានប្រវែងជិត ៩៤ គីឡូម៉ែត្រ បានបញ្ចប់ការស្ថាបនាកែលម្អដោយក្រាលបេតុងកៅស៊ូ AC ក្រោមជំនួយឥតសំណងពីប្រទេសចិនដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណជិត ៤០ លានដុល្លារ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


