សេដ្ឋកិច្ច
ការនាំចេញកសិផលបានជាង២ ០៩១លានដុល្លារ ៤ខែដើមឆ្នាំ ក្នុងវិបត្តិកូវីដ-១៩
របាយការណ៍ក្រសួងកសិកម្មបានបង្ហាញថា ក្នុងរយៈពេល៤ខែដើមឆ្នាំ ការនាំចេញផលិតផលកសិកម្ម ផ្នែកដំណាំមានចំនួន ១ ៩៦៣ ៩៣០ ៤៩៧,៤២ដុល្លារ ចំណែកការនាំចេញផ្នែកកៅស៊ូ ផលិតកម្មសត្វ និងវារីវប្បកម្មមានចំនួន ១២៧ ២៣៥ ៥១៩,០០ដុល្លារ ហើយការនាំចេញផលិតផលកសិកម្មសរុបមានចំនួន ២ ០៩១ ១៦៦ ០១៦,៤២ ដុល្លារ

លោក វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ ក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។
តាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ដែលបង្ហាញដោយលោក វែង សាខុន បានឱ្យដឹងថា រយៈពេល៤ខែដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសសរុបចំនួន ៣ ៨២៦ ៤៣២,៨៥តោន ទៅកាន់ប្រទេសចំនួន៥៤ ដែលចំនួននេះ មានការកើនឡើងប្រមាណ ១ ៧៨៤ ០០៦,៨០តោន ស្មើនឹង៨៧,៣៥ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ២ ០៤២ ៤២៦,០៥ តោន។

ដោយឡែកការនាំអង្ករចេញក្នុងរយៈពេល០៤ ខែដើមឆ្នាំ២០២១នេះ មានចំនួន១៩២ ៤៩៥ តោន មានការថយចុះចំនួន ១០៧ ៧៥៧ តោន បើប្រៀបធៀបនឹងបរិមាណនាំចេញក្នុងរយៈ ពេល៤ ខែដូចគ្នាខ្ញុំឆ្នាំ២០២០ មានចំនួន៣០០ ២៥២ តោន។ ចំណែកការនាំស្រូវចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៤ ខែដើមឆ្នាំ ២០២១នេះមានចំនួន ១ ៥២៩ ២៨០ តោន ដែលចំនួនននេះ មានការកើនឡើង ៦៤៦ ០៨៤ តោន៕
អត្ថបទ៖ កោះកែវ





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?