ព័ត៌មានជាតិ
ក្រុងសំរោងជំរុញរៀបចំបំពាក់អំពូលភ្លើងសូឡាបំភ្លឺតាមផ្លូវជាតិ ទីប្រជុំជនលើកកម្ពស់សោភណភាពក្រុងជាប់ព្រំដែន
ក្រុងសំរោងនៅក្នុងខេត្តឧត្តរមានជ័យកំពុងមានការប្រែប្រួលមុខមាត់រីកចម្រើន ខណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំទីប្រជុំជនក្រុងកាន់តែមានសោភណភាព និងការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ប៊ុត វ៉ាន់ដេត អភិបាលរងនៃគណៈអភិបាលក្រុងសំរោងបានឲ្យកម្ពុជាថ្មីដឹងថា ដោយអនុវត្តតាមការណែនាំពីលោក មាន ចាន់យ៉ាដា ជាអភិបាលខេត្ត បានជំរុញឲ្យបណ្តារដ្ឋបាលក្រុងស្រុកត្រូវខិតខំកែប្រែមុខមាត់ខេត្តតាមទស្សនវិស័យលែងឲ្យខេត្តឧត្តរមានជ័យជាខេត្តកម្សត់ជាងគេ ហើយត្រូវតែជាខេត្តមានការអភិវឌ្ឍប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្តាខេត្តក្រុងផ្សេងទៀត។
លោក ប៊ុត វ៉ាន់ដេត បានបញ្ជាក់ថា ដើម្បីជំរុញការអភិវឌ្ឍក្រុងសំរោងដែលនៅកៀកជាប់ព្រំដែនថៃឲ្យមានសម្រស់ស្រស់បំព្រងថែមទៀត រដ្ឋបាលក្រុងបានបញ្ចប់ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសូឡាចាប់ពីព្រំប្រទល់ស្រុកចុងកាល់ដល់ទីប្រជុំជនក្រុងតាមបណ្តោយផ្លូវជាតិលេខ ៦៨ ដែលមានប្រវែងជិត ១០ គីឡូម៉ែត្រ ដោយបានដំឡើងបញ្ចប់ចំនួន ៤៥៥ ដើម។


លោកថា ផែនការបន្ត អាជ្ញាធរនឹងរៀបចំដំឡើងបង្គោលភ្លើងភ្លឺសូឡាចាប់ពីទីប្រជុំជនក្រុងឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដែលមានប្រវែង ៣៣ គីឡូម៉ែត្រ ដែលត្រូវការបង្គោលប្រហែល ១,៣៣៤ ដើម និងចាប់ពីប្រជុំជនក្រុងទៅស្រុកបន្ទាយអំពិលតាមផ្លូវជាតិលេខ ៥៦ ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ ដែលត្រូវការបង្គោលប្រហែល ៣៨០ ដើម។
បើតាមលោក ប៊ុត វ៉ាន់ដេត ការរៀបចំបង្គោលភ្លើងបំភ្លឺសូឡាទៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងទៅស្រុកបន្ទាយអំពិល ត្រូវអនុវត្តជាជំហានៗ ហើយក៏ត្រូវការការគាំទ្រពីសប្បុរសជនផងដែរ។

លោក ប៊ុត វ៉ាន់ដេត បានបញ្ជាក់ថា ការខិតខំអភិវឌ្ឍកែប្រែមុខមាត់ក្រុងសំរោងឲ្យកាន់តែមានសោភណភាព ដើម្បីប្រែក្លាយជាបេះដូងនៃសេដ្ឋកិច្ច និងទេសចរណ៍របស់ខេត្តឧត្តរមានជ័យ ក៏ទទួលបានការយកចិត្តទុកដាក់ពីលោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុង ខណៈដែលលោកតែងតែចុះត្រួតពិនិត្យការអនុវត្តការងារជាប្រចាំ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


