Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា ​៥ ​លានដុល្លារ ​ដំឡើងអំពូលភ្លើងសូឡា ​លើកកម្ពស់សោភណភាពផ្លូវ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការប្រមាណ ៥ លានដុល្លារ ដំឡើងអំពូលបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ ​ដាក់ពង្រាយនៅខេត្តចំនួន ១៣ ក្នុងរយៈពេលមិនលើសពី ២ ឆ្នាំ ដើម្បីបន្ថយហានិភ័យគ្រោះថ្នាក់​ចរាចរណ៍ លើកសោភណភាព និងពង្រឹងសន្តិសុខសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្ត បាននៅព្រឹកថ្ងៃទី ១៤ កក្កដា ២០២៦ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ។

ពិធីចុះអនុស្សរណៈនេះ មានគោលបំណង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់។

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា​ នេះជាការរុញផ្លែផ្កា​នៃការអភិវឌ្ឍ​ផ្នែកអគ្គិសនីបន្ថែមទៅប្រជាពលរដ្ឋក្រោមការសហការរបស់ក្រសួងរ៉ែ ​និងថាមពល ក្រសួង​សា​ធារណការ ​និង​ដឹកជញ្ជូន ​និង​រដ្ឋបាលរាជធានីភ្នំពេញ ​និងខេត្ត៕

រូបភាពតំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម