Connect with us

សេដ្ឋកិច្ច

ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ចំនួន​​៨០​តោន ចាប់ផ្តើម​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​​ត្រង់​

បានផុស

នៅ

​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ចំនួន​៨០​តោន ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ហ៊ុន ទី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែឧសភា ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Wang Wentain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា (​តាមរយ​: Zoom) និង​មានការ​អញ្ជើញ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ លោក​ឧកញ៉ា អ្នកឧកញ៉ា ដែលជា​អគ្គនាយក អគ្គនាយិកា​ក្រុមហ៊ុន​នាំ​មុខធំៗ និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​នោះ លោក Wang Wentain បាន​សាទរ​ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត ដែល​ប្រទេស​ទាំងពីរ​សម្រេចបាន ដែល​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុងតែ​ប្រយុទ្ធប្រឆាំង​យ៉ាង​ពេញ​សមត្ថភាព​ជាមួយ​ជំងឺឆ្លង​កូ​វីដ​-១៩​។ លោក​ឯកអគ្គរដ្ឋទូត​បន្តថា កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​កសិកម្ម បាននិងកំពុង​មា​នវ​ឌ្ឍ​នភា​ព​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​កសិផល​កម្ពុ​ជា ជាពិសេស​ផលិតផល​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ហើយ​បរិមាណ​នាំចេញ​ហក់​ឡើង​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ផលិតផល​ផ្លែស្វាយ​ស្រស់​កម្ពុជា ក៏​នឹងមាន​វាសនា​ដូច​ផ្លែ​ចេកអំបូង​លឿង​ផងដែរ​នាពេល​អនាគត​ដ៏​ខ្លី​។ សមិទ្ធផល​នេះ ប្រាកដជា​នឹងចូលរួម​ចំណែក​ផ្តល់ឱកាស​ឲ្យ​កសិផល​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ទីផ្សារ​ចិន​ដោយ​ត្រង់ ដែល​សកម្មភាព​នេះ​ពិតណាស់​នឹងចូលរួម​លើកកម្ពស់​តម្លៃបន្ថែម​ក​សិ​ផល ពង្រីក និង​ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្វាយ បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​រក្សា​សុខភាព​សេដ្ឋកិច្ច​គ្រួសារ​កសិករ និង​ក្រុមហ៊ុន​វិនិយោគ​ក្នុង និង​ក្រៅប្រទេស​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​សម្តែង​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត ជូន​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ធ្វើ​ឲ្យ​សម្រេច​នូវ​សមិទ្ធផល​ថ្មី​មួយ​នេះ ហើយ​សូម​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ ប្រជាជន​ទាំងពីរ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។

​ចំណែក​លោក វែង សាខុន ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អគ្គ​រដ្ឋបាល​គយ ស្ថានទូត​ចិន ជាពិសេស​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ហើយ​ឈានទៅ​សម្រេច​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ផលិតផល​នេះ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ ដូចដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទ​ទួ​ច​ចង់បាន ហើយ​ជា​ប្រត្យក្ស គឺ​ព្រឹត្តិការណ៍​ដែល​យើង​កំពុងតែ​ប្រារព្វ​នាពេលនេះ​។

​បើតាម​លោក វែង សាខុន សមិទ្ធផល​ដែល​ក្រសួងកសិកម្ម​សម្រេចបាន​នា​ថ្ងៃនេះ គឺ​ប្រាកដ​ណាស់​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយជ្រោមជ្រែង និង​ផ្តល់​កិច្ចសហការ​គ្រប់បែបយ៉ាង​ពី​គ្រប់​ភាព​គី​ពាក់ព័ន្ធ ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល​គាំទ្រ ជំរុញ លើកទឹកចិត្ត និង​ផ្តល់​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ធ្វើ​ឲ្យ​ក្រសួង​ឈានទៅ​ចុះ​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រទេស​ចិន​” កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។

​លោក​ជឿជាក់ថា ព្រឹត្តិការណ៍​នាពេលនេះ គឺជា​ការចាប់ផ្តើម​ជា​ផ្លូវការ នៃ​ផលិតផល​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា នឹងត្រូវ​បាន​ហូរ​ចេញ​ជា​បណ្តើរ​ដោយ​ត្រង់​ទៅកាន់​ប្រទេស​ចិន ព្រមជាមួយ​អត្ថប្រយោជន៍​ជាច្រើន​អនេក ដែល​កសិករ ម្ចាស់​ចំការ និង​អាជីវករ​នឹង​ទទួលបាន​ពី​ភាពជោគជ័យ​ដ៏​ធំធេង​នេះ​។ លើសពីនេះ វិស័យ​ផលិតកម្ម​ស្វាយ​ស្រស់ នឹង​ត្រូវបាន​លើកកម្ពស់ និង​មានតម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​ទីផ្សារ​ជា​បណ្តើរៗ ជាពិសេស​នឹង​ស្រូបយក​ពលកម្ម​ក្នុងស្រុក​បាន​កាន់តែច្រើន​។

​ឆ្លៀត​យក​ឱកាស​ដ៏​ពិសេស​នោះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម និង​សហការ​ឲ្យ​បាន​ពេញលេញ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ធ្វើយ៉ាងណា​ច្បាម​យក​ឱកាស​មាស​ដែល​កំពុងមាន​ក្នុង​ដៃ​ឲ្យ​បាន ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​និរន្តរភាព​ផលិតកម្ម​ហើយ​សង្ឃឹមថា កសិផល​កម្ពុជា​ផ្សេងៗ​ទៀត នឹងមាន​ឱកាស​បង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​ថែមទៀត ពិសេស​ទីផ្សារ​ចិន ដោយ​ឈរលើ​ស្តង់ដារ​គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​បន្ថែម​ចំពោះ​ក្រុមហ៊ុន​ម្ចាស់​ចម្ការ ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​អនុវត្ត​វិធាន​បច្ចេកទេស លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​ចិន ធ្វើយ៉ាងណា​ឲ្យ​ការនាំចេញ​ផលិតផល​ផ្លែស្វាយ​ស្រស់​ប្រកបដោយ​និរន្តរភាព​៕

កោះ​កែវ​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម