ព័ត៌មានជាតិ
ទៅចាក់សាំងឡានម៉ូតូមើលផងបងប្អូន នេះតម្លៃសាំងត្រូវលក់ពីថ្ងៃ ១៦ មិថុនានេះទៅ
បើយោងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១។
បើផ្អែកការជូនដំណឹង តម្លៃប្រេងឥន្ធនៈដែលដាក់តម្លៃលក់ដូចតទៅ៖
-សាំងធម្មតា តម្លៃ ៣ ៩០០ រៀល/លីត្រ
-ម៉ាសូត តម្លៃ ៣ ៥៥០ រៀល/លីត្រ
យោងតាមសេចក្តីប្រកាសអន្តរក្រសួងចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ផ្អែកលើការព្រមព្រៀង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា។
តែបើយោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ ២០២១ នឹងត្រូវលក់៤ ០៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា និង ៣ ៧១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សែនដុល្លារ/លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ នឹងចុះមក៣ ៩០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ