ព័ត៌មានជាតិ
លោក Richard W. Davidson ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCentury 21 Cambodia
ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោកគុយ វ៉ាត បានប្រកាសនៅថ្ងៃនេះ សម្រេចតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយតបនឹងគោលដៅ និងចក្ខុវិស័យ ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យលេខមួយ នៅកម្ពុជានិងនៅទូទាំងអាស៊ីអាគ្នេយ៍។
លោក Davidson ធ្លាប់បានបម្រើការងារជាប្រធាន និងជានាយកប្រតិបត្តិឱ្យក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate LLC (នៃការិយាល័យកណ្តាលដ៏ធំ) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានមូលដ្ឋាននៅអាមេរិក។ នៅ Century 21 Cambodia លោកមានភារកិច្ចអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីពង្រីកទីផ្សារអចលនទ្រព្យបន្ថែម និងពង្រីកវត្តមានរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានិងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Davidson ដែលនឹងចាប់ផ្តើមកាន់តួនាទីថ្មីចាប់ពីឆ្នាំ ២០២០ នេះ បានបំពេញតួនាទីក្នុងការគ្រប់គ្រងការលូតលាស់នៃយីហោ CENTURY 21® ក៏ដូចជាមានតួនាទីជាប្រធានក្រុមហ៊ុន CENTURY 21 Everest Realty Group នៅរដ្ឋ Utah សហរដ្ឋអាមេរិក។ នៅទីនោះ លោកបានដឹកនាំឲ្យមានការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន CENTURY 21 Everest Realty Group និងក្រុមហ៊ុន Troop Real Estate នៅរដ្ឋកាលីហ្វញ៉ា ដែលជាកំណត់ត្រា នៃការបញ្ចូលគ្នាធំជាងគេបំផុតមិនធ្លាប់មាន ក្នុងចំណោមបណ្តាញសមាជិកក្រុមហ៊ុន Century 21។
លោក គុយ វ៉ាត និងអ្នកស្រី ហ្គ្រេស រចនី ដែលជាសហ-ស្ថាបនិកក្រុមហ៊ុន Century 21 Cambodia បានលើកឡើង នៅក្នុងសេចក្តីថ្លែងការរួមមួយថា៖«ការប្រកាសពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី នៅថ្ងៃនេះ បង្ហាញពីការវិវត្តមួយជំហ៊ានទៀត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើង ដោយមិនត្រឹមមានគោលដៅក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតាំងចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។ លោក Davidson គឺជាអ្នកកាច់ចង្កូត ដ៏សំខាន់នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនៃយីហោ CENTURY 21 ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ តាមរយៈការជួយត្រួសត្រាយផ្លូវរបស់លោក និងចំណេះដឹងជ្រៅជ្រះរបស់គាត់ពីការតភ្ជាប់រវាងយើង ទៅអតិថិជន និងទៅកាន់ទីផ្សារ ដែលយើងមានគម្រោងទៅដល់នាពេលខាងមុខ សមាជិកក្រុមប្រឹក្សាភិបាលមានទំនុកចិត្តខ្ពស់ថា គោលដៅរបស់យើងនឹងក្លាយជាការពិត ហើយភ្នាក់ងាររបស់យើង ព្រមទាំងអតិថិជន ដែលជាម្ចាស់ផ្ទះ និងអតិថិជនអ្នកលក់ នឹងបានផលប្រយោជន៍ពីភាពជោគជ័យរួមរបស់យើង»។
លោក Davidson ធ្លាប់ផ្តល់ជាយុទ្ធសាស្ត្រ និងប្រឹក្សាយោបល់ដល់ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ ឆ្នាំពេញមកហើយតាមរយៈយីហោក្រុមហ៊ុន CENTURY 21។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia មានការិយាល័យចំនួន ២៣ ការិយាល័យនៅភ្នំពេញ ដែលប្រតិបត្តិការដោយប្រើយីហោ Century 21 និងមានសាខា ៣៨ នៅទូទាំងប្រទេសកម្ពុជា (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត)។ ក្រុមហ៊ុនមានភ្នាក់ងារអចលនទ្រព្យសរុបជាង ៧០០នាក់ ដែលបានផ្តល់សេវាអចលនទ្រព្យជូនអតិថិជនដោយចេញពីចិត្តរហូតទៅដល់ ១២១% ដែលរួមមានទាំងអ្នកទិញផ្ទះ ម្ចាស់ផ្ទះ និងវិនិយោគិនអចលនទ្រព្យ នៅជុំវិញពិភពលោក។ គឺកត្តាទាំងនេះហើយ ដែលលោក Davidson រំពឹងថានឹងផ្តល់ការរីកចម្រើនបន្ថែមទៀត ដល់ក្រុមហ៊ុន។
លោក Davidson បានបញ្ជាក់ថា៖«វិស័យអចលនទ្រព្យកម្ពុជា បានកំពុងរីកចម្រើនជាច្រើនឆ្នាំមកហើយ ហើយកត្តាសេដ្ឋកិច្ចអំណោយផលទាំងកម្រិត មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច បង្ហាញថា ទីផ្សារអចលនទ្រព្យកម្ពុជានឹងបន្តរឹងមាំថែមទៀត សម្រាប់ឆ្នាំខាងមុខ»។ លោកបន្តថា៖«គោលដៅរបស់ខ្ញុំ គឺការដឹកនាំលើមុខងារជាច្រើនដូចជា ការប្រើបណ្តាញសកល ដែលខ្ញុំមាន និងជំនាញភាពជាអ្នកដឹកនាំរបស់ខ្ញុំ ដើម្បីជំរុញទស្សនវិស័យយុទ្ធសាស្ត្រច្បាស់លាស់ និងជំរុញក្រុមហ៊ុននេះឆ្ពោះទៅដំណាក់កាលបន្ទាប់ទាក់ទងនឹងការពង្រឹងជំហររបស់ យើងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ និងដើម្បីឲ្យពិភពលោកអាចជឿទុកចិត្ត»។
ដើម្បីស្វែងយល់ពីអចលនទ្រព្យដាក់លក់ក្ នុងប្រព័ន្ធរបស់ក្រុមហ៊ុន CENTURY 21 Cambodia សូមចូលទៅកាន់ www.century21global.com/for-sale-residential/Cambodia។ ដើម្បីសិក្សាបន្ថែមពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Century 21 Cambodia សូមចូលទៅកាន់ Link នេះ https://century21.com.kh/opportunities-job-offering-century-21/.
អំពី Century 21 Cambodia
ក្រុមហ៊ុន Century 21 Cambodia គឺជាសាខាទី ៧៥ ក្នុងចំណោមបណ្តាញសកលដែលក្រុមហ៊ុន CENTURY 21 មានប្រតិបត្តិការលើពិភពលោក។ ក្រុមហ៊ុននេះ មានបណ្តាញការិយាល័យទូលំទូលាយនៅភ្នំពេញ គ្របដណ្តប់ ២៥ ខេត្តនៅកម្ពុជា និងមានភ្នាក់ងារពេញម៉ោង ៧០០ នាក់ ព្រមទាំង អ្នកឯកទេសដីធ្លី ៣៨០០ នាក់ ដែលសុទ្ធសឹងមានគុណវុឌ្ឍច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ។ ក្រុមហ៊ុន Century 21 Real Estate LLC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Realogy Holding Corp ដែលជាក្រុមហ៊ុនចុះបញ្ជី ក្នុងផ្សារភាគហ៊ុន ក្រុងញូយ៉ក ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក (NYSE: RLGY)។ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនឈានមុខកម្រិតពិភពលោកខាងផ្តល់សិទ្ធអាជីវកម្ម លើម៉ាកយីហោផ្នែកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ សេវាផ្លាស់ប្តូរទីតាំងអាជីវកម្មនិងលំនៅឋាន និងសេវាកម្មទាក់ទងនឹងប្លង់អចលនទ្រព្យ៕
កម្រងរូបភាពបន្ថែមដែលលោក Davidson ប្រគល់ពានរង្វាន់ ក្នុងឱកាសនៃការរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២ នៃគ្រួសារ Century 21 ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ និងសកម្មភាពខ្លះៗ របស់លោក Davidson ក្នុងការបង្វឹកបង្ហាត់ដល់សមាជិកនៃគ្រួសារ Century 21 ប្រចាំប្រទេសកម្ពុជា។
អត្ថបទពាណិជ្ជកម្ម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់