សេដ្ឋកិច្ច
រោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យនឹងដាក់ឱ្យដំណើរការឆ្នាំក្រោយ
រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម ដែលមានអនុភាពកម្លាំង២៦៥មេហ្គាវ៉ាត់ ក្នុងខេត្តឧត្តរមានជ័យ នឹងដាក់ឱ្យដំណើរការនៅត្រីមាសទី០១ ឆ្នាំ២០២២ខាងមុខ។នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពលកាលពីពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូ និងអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យដំណើរការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានទីតាំងស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/photo_2021-06-11_10-49-30-1-1024x861.jpg)
លោកបានមានប្រសាសន៍ថា ធ្យូងថ្មជាប្រភព ថាមពលដ៏ចម្បងសម្រាប់ផលិតអគ្គិសនី និងជាសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។ រោងចក្រផលិតអគ្គិសនីនេះ នឹងប្រើប្រាស់រ៉ែធ្យូងថ្ម កំដៅ៣០០០កាលូរី ដែលធ្វើការផលិតភ្លើងបាន២៦៥មេហ្គាវ៉ាត់ អាចប្រើប្រាស់ទូទាំងខេត្តឧត្តរមានជ័យនិងចែកចាយទៅដល់ខេត្តសៀមរាបទៀតផង៕
អត្ថបទ៖ចាន់ ធី
![](https://www.kampucheathmey.com/wp-content/uploads/2021/06/photo_2021-06-22_16-56-32-1024x594.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត