ព័ត៌មានជាតិ
ឆមាសទី១ ឆ្នាំ២០២១៖ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកជាង២លាននាក់ ថយជាង ៦០ ភាគរយ
គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះកម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង២លាននាក់ ថយចុះ៦២.៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រោយព្រឹត្តិការណ៍បិទខ្ទប់កាលពីក្នុងខែមេសាកន្លងទៅ ចលនាទេសចរក្នុងស្រុកបានងើបឡើងវិញ ទោះបីនៅទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ជាក់ស្តែងគិតត្រឹមខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង ២ លាននាក់ ថយចុះ ៦២.៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅ។
ថ្លែងក្នុងប្រជុំត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗក្នុងបរិបទកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៣០ ខែមិថុនា លោក រដ្ឋមន្ត្រី បានជំរុញឱ្យពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុបន្ន ក្រសួងបានកត់សម្គាល់ថា មានការប្តូរនិន្នាការថ្មីៗឆ្ពោះទៅរកប្រភេទទេសចរណ៍បែបសហគមន៍ អេកូទេសចរណ៍ និងប្រភេទសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ដែលក្នុងបរិការនេះ ការខិតខំគ្រប់គ្រងគោលដៅទេសចរណ៍ទាំងនេះ ប្រកបដោយសុវត្តិភាព និងគុណភាពស្របតាមស្តង់ដា ជាបញ្ហាសំខាន់បំផុត ជាអាទិស្តង់ដាសហគមន៍ទេសចរណ៍ ស្តង់ដាការធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំ ជាដើម។
ក្រសួងទេសចរណ៍ បានកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលល្មើសនឹងវិធានការបង្ការមេរោគកូវីដ-១៩ ដូចជា លបលួចគ្រប់តាមមធ្យោបាយ ឬគ្រប់រូបភាពផ្សេងៗ ក្នុងការធ្វើអាជីវកម្មនៅក្នុងអំឡុងពេលរាជរដ្ឋាភិបាល ឬក្រសួងទេសចរណ៍សម្រេចឱ្យផ្អាកសកម្មភាព និងចំពោះសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលមិនបានអនុវត្តតាមវិធានការសុវត្ថិភាពទេសចរណ៍ដូចជា៖ កត់ត្រាអត្តសញ្ញាណទេសចរដូចជាអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង និងណែនាំដល់ភ្ញៀវទេសចរឱ្យចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code«ទប់ស្កាត់កូវីដ-១៩» និងតម្រូវឱ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន ការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងការតម្រូវឱ្យភ្ញៀវទេសចរត្រូវពាក់ម៉ាសលើកលែងនៅពេលបរិភោគអាហារនិងភេសជ្ជៈ និងរក្សាគម្លាតសុវត្ថិភាព ស្របតាមគោលការណ៍សុខាភិបាល ជាដើម៕ អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់