ព័ត៌មានជាតិ
សង្ឃឹមហើយ! កូរ៉េសម្រេចជួយសាងសង់ស្ពានមិត្តភាពមួយជូនកម្ពុជា
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ជេអ៊ីន បានសម្រេចផ្តល់ជំនួយក្នុងការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក វ៉ា ស៊ីមសូរិយា បញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានកូរ៉េលើកទី២ តាមអនឡាញនៅប្រទេសវៀតណាម ប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថាភាគីកូរ៉េនឹងសាងសង់ស្ពានមិត្តភាពមួយជូនកម្ពុជា។
យ៉ាងណា បើតាមអ្នកនាំពាក្យរូបនេះ ស្ពានដែលកូរ៉េបានសម្រេចផ្តល់ជំនួយនេះមិនដឹងបានសិក្សាចប់ឬនៅនោះទេ។
កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានស្នើភាគីកូរ៉េជួយសិក្សា និងសាងសង់ស្ពានចេញពីកំពង់ដជ្រោយចង្វារទៅកាន់តំបន់ស្វាយជ្រុំ។ ក្នុងកំឡុងដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៩ សម្តេចតេជោហ៊ុន សែន ក៏បានស្នើសុំលោកម៉ូន ជេអ៊ីន ជួយផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េជួយដល់កម្ពុជា ដើម្បីជានិម្មិតរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈមិត្តចិននិងជប៉ុនបានជួយសាងសង់ស្ពានមិត្តភាពដល់កម្ពុជារួចហើយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ