សេដ្ឋកិច្ច
ធនាគារហត្ថាឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគ ជ័យ” សម្រាប់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា
ធនាគារហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាល FASMEC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។
ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគា ហត្ថា ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនទៅមុខ និងទទួលបានជោគជ័យ។
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_3080-1024x683.jpg)
លោក ឧកញ៉ា ហួត អៀងតុង បានមានប្រសាសន៍ថា “សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។” លោកបានបន្តថា “កន្លងមក ធនាគារ ហត្ថា បានជួយផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើនដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធភាពក្នុងការបង្កើតអាជីវកម្មទៅតាមផែនការ ធ្វើការពង្រីកអាជីវកម្មឲ្យកាន់តែធំ និងផ្តល់ជាទុនដើម្បីទ្រទ្រង់ប្រតិបត្តិការប្រចាំថ្ងៃ ហើយទាំងអស់នេះគឺជាផ្នែកមួយនៃបេសកកម្មរបស់យើង។ វាពិតជារឿងមួយដ៏ល្អខ្លាំងមែនទែន ដែលខាង FASMEC បានផ្តួចផ្តើមបង្កើតសិក្ខាសាលាឡើងក្នុងគោលបំណងជួយផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស ដើម្បីឲ្យអាជីវកម្មរបស់ពួកគាត់ទទួលបានជោគជ័យ ហើយធនាគារ ហត្ថា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង និងឧបត្ថម្ភជាថវិការដល់ FASMEC ដើម្បីរៀបចំកម្មវិធីសិក្ខាសាលានេះនៅខេត្តចំនួន១៦ នៃព្រះរាជាណាចក្រកម្ពុជា។”
ជាមួយគ្នានេះដែរ លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់ធនាគារ ហត្ថា ដែលបានចូលរួមសហការជាមួយ FASMEC និងគាំទ្រដល់សិក្ខាសាលារបស់ខ្លួន។ លោកឧកញ៉ា បានលើកឡើងថា “សិក្ខាសាលានេះនឹងជួយដល់ម្ចាស់អាជីវកម្មឲ្យមានសមត្ថភាពកាន់តែខ្ពស់ មានចំណេះដឹងកាន់តែទូលំទូលាយ ហើយអាចឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។ ខ្ញុំសូមអរគុណ ធនាគារ ហត្ថា ដែលមានឆន្ទះជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយបានចូលមកពួតដៃជាមួយ FASMEC ក្នុងការរៀបចំសិក្ខាសាលានេះឡើង។”
អំពី ធនាគារ ហត្ថា
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_3081-1024x683.jpg)
ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ ២០២០។ បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតនាពេលអនាគតដ៏ខ្លី។
បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_3082-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_3084-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_3086-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_8225-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_8228-1-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_8235-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_8252-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_8292-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?