Connect with us

សេដ្ឋកិច្ច

បណ្ឌិត គី សេរីវឌ្ឍន៍៖ បើប្រជាពលរដ្ឋយើងចេះរៀនរស់ជាមួយជំងឺកូវីដដូចសព្វថ្ងៃ វឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានឹងវិលមកវិញកាន់តែឆាប់

បានផុស

នៅ

 គិតមកទល់នឹងបច្ចុប្បន្ននេះ ស្ថានភាពជាសកលនៃជំងឺកូវីដ មិនទាន់បង្ហាញសញ្ញាណាមួយថមថយឡើយ សូម្បីបណ្ដាប្រទេសមួយចំនួនតូច ដែលធ្លាប់តែបានប្រកាសថា គ្រប់គ្រងជំងឺរាតត្បាតតាមប្រព័ន្ធផ្លូវដង្ហើមនេះបានខ្លះ ក៏បែរជាផ្ទុះករណីឆ្លងឡើងវិញ តួយ៉ាងដូចជាប្រទេសប្រេស៊ីល ជាដើម។ សូម្បីតែអ្នកជំនាញផ្នែកសុខាភិបាលសាធារណៈ និងអង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានផ្ញើសាររំលឹកដល់ពិភពលោកជាច្រើនលើកច្រើនសារថា ជំងឺកូវីដ១៩ នឹងទៅណាមិនឆ្ងាយ ឬសាបរលាបពីពិភពលោកយើងក្នុងរយៈពេលដ៏ខ្លីខាងមុខឡើយ។

យ៉ាងនេះក្ដី លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន​ និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាកម្ពុជា​ យល់ឃើញថា ប្រសិនបើប្រជាពលរដ្ឋកម្ពុជាយើង ពួកគាត់បានស្វែងយល់ពីវិធីការពារ ដូចជាវិធានសុខាភិបាល ៣ការពារ ៣កុំ និងសំខាន់បំផុត ប្រជាជនយើងដឹងច្បាស់ពីរបៀបនៃការរៀនរស់នៅជាមួយកូវីដដូចរាល់ថ្ងៃនេះ នោះសេដ្ឋកិច្ចរបស់កម្ពុជាយើង នឹងវិលទៅរកស្ថានភាពល្អប្រសើរវិញ ក្នុងពេលឆាប់ៗខាងមុនជាមិនខាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន​ និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាកម្ពុជា​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា រូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមើលឃើញថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរយើង ពួកគាត់មានការយល់ដឹងបានច្រើន និងចេះរៀនរស់នៅជាមួយជំងឺកូវីដ កាន់តែល្អប្រសើរជាងមុន ដូច្នេះៗ ចង់ឬមិនចង់ វឌ្ឍភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងប្រែមកជាល្អប្រសើរបន្តិចៗម្ដង គួបផ្សំនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលយើង»។

យើងអាចវាយតម្លៃបាន តាមរយៈការបើកភ្លើងខៀវរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅបន្តប្រកបមុខរបរ អាជីវកម្ម សហគ្រាស តូចធំដំណើរការជាប្រក្រតីឡើងវិញ។ ពេលនេះអាចនិយាយបានថា ពួកគាត់ ស៊ាំនឹងជំងឺកូវីដ-១៩ ប៉ុន្តែបញ្ហាដែលនៅបន្តផលប៉ះពាល់ខ្លះៗ គឺរោងចក្រសហគ្រាសធំៗ ដូចជារោងចក្រកាត់ដេរជាដើម កំពុងតែស្ថិតក្នុងបញ្ហាប្រឈមខ្ពស់នៅឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក បណ្ឌិត គី សេរីវឌ្ឍន៍។

កាលពីដើម ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ជនរួមជាតិផងដែរថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១ កម្ពុជាបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩មកលើបញ្ហាមួយចំនួន ដូចជា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចបន្ទច់បង្អាក់ដល់ការអភិវឌ្ឍន៍ខ្លះៗរបស់កម្ពុជា។ ប៉ុន្តែវិស័យ​ពាណិជ្ជកម្ម​វិញ ​បានរក្សា​ស្ថានភាព​បានល្អ​ ដោយទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ និងការនាំចេញ​របស់​កម្ពុជា​មានការ​កើនឡើង​។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅតែដើរទៅមុខ ទោះក្នុងបរិបទកូវីដសកលបន្តរាតត្បាតក៏ដោយ។

បន្ថែមពីលើក្ដីរំពឹងនៃការវិលមករកភាពរីកចម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក្រសួងសុខាភិបាលកម្ពុជាវិញ ក៏ទើបតែបាន​ចេញ​សេចក្តីណែនាំពីវិធីព្យាបាលអ្នក​ឆ្លង​កូវីដ​​តាម​ផ្ទះ សម្រាប់អ្នក​គ្មានរោគសញ្ញា ឬកម្រិត​ស្រាលផងដែរ។ ការប្រកាសចេញនូវវិធានការសុខាភិបាលរបស់ក្រសួងពេលនេះ ជាសញ្ញាថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា អាចឈានទៅគ្រប់គ្រង និងកាត់បន្ថយអត្រាឆ្លង ឈឺធ្ងន់ធ្ងរ និងអ្នកស្លាប់ដោយសារកូវីដ បានកាន់តែមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម