Connect with us

សេដ្ឋកិច្ច

ពលរដ្ឋជាង ២០០ គ្រួ​សារនៅឧត្តរមានជ័យកំពុងជោគជ័យលើមុខរបរចិញ្ចឹមត្រី អណ្ដែង និងកង្កែប

បានផុស

នៅ

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងថា ពលរដ្ឋជាង ២០០ គ្រួសារ កំពុងប្រកបរបរចិញ្ចឹមត្រីអណ្ដែង និងកង្កែបកំពង់ត្រូវប៉ាន់ ដោយសារឆាប់ទទួលបានផល និងតម្លៃបានខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យរូបនេះ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីតាមទូរស័ព្ទថា មន្ទីរកសិកម្មខេត្ត តែងតែជំរុញ និងចុះចែកកូនត្រី កង្កែប ដល់កសិករ តាមទិសដៅ ព្រមទាំងបង្រៀនពីបច្ចេកទេសចិញ្ចឹម ដើម្បីឆាប់ទទួលបាន​ផល ជាពិសេសនៅក្នុងខេត្តក៏មានកូន សម្រាប់លក់ ខណៈពីមុនត្រូវទិញនៅខេត្តសៀមរាប និងប្រទេសថៃ។

លោក សូត្រ ស៊ីសុខឃាងបន្ថែមថា “ពីមុនចិញ្ចឹមមិនសូវជោគជ័យ ដោយសារតែមិនមានបច្ចេកទេសគ្រប់គ្រាន់ ឥឡូវ យើងមានបទពិសោធន៍ បច្ចេកទេស កូន និង ចំណី គ្រប់គ្រាន់ដែលធ្វើឱ្យត្រីធំលឿន។”

ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យរូបនេះបន្តថា ការចិញ្ចឹម ត្រីអណ្ដែង និងកង្កែបជារបរដែលទទួលបានផលលឿន ក្នុងនោះ ត្រីអណ្ដែង ទទួលផលរយៈពេលជាង ២ ខែ និង កង្កែប ទទួលផលរយៈពេល ៥០ ថ្ងៃ។ ត្រី អណ្ដែង អាច លក់បាន ក្នុងតម្លៃ១មុឺនរៀលក្នុងមួយគីឡូក្រាម។

ប្រធាន មន្ទីរកសិកម្មរូបនេះ នាពេលខាងមុខ លោក នឹងខិតខំជំរុញផ្នែក វារីវប្បកម្ម នៅក្នុងខេត្ត ដោយបន្ត និងពង្រីក ការចិញ្ចឹមត្រី ដូចជា ត្រីស្ពឹន ត្រីកន្ធរ និងត្រីទីឡាប់យ៉ាជាដើម។

ទិន្នផល វារីវប្បកម្ម ឆ្នាំ ២០២១នេះ បានកើនឡើង ៣០ ភាគរយបើប្រៀបធៀប រយៈពេល ដូចគ្នា ក្នុង ឆ្នាំ ២០២០ ទោះបីកម្ពុជា ប្រឈមមុខ នឹងវិបត្តិកូវីដ១៩ ក្តី។ កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទឹកប្រាក់ចំនួន ២ ពាន់លាន ដុល្លារ សម្រាប់គាំទ្រផ្នែកវារីវប្បកម្មលើខេត្តចំនួន១០។

តាមរយៈការងារ នេះរដ្ឋបាលជលផលបានជំរុញការងារចិញ្ចឹម ត្រី និងកង្កែបបានចំនួន ១ ពាន់គ្រួសារ រួចមកហើយ និង ត្រៀមអនុវត្តជាបន្តបន្ទាប់៕ ដោយ:ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម