សេដ្ឋកិច្ច
ចំណូលពន្ធគយនៅក្នុងឆមាសទី១ ធ្លាក់ចុះជាង ៨.៩ ភាគរយ អ្នកជំនាញបញ្ជាក់មូលហេតុមួយចំនួន
ការប្រមូលចំណូល របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្លាក់ចុះប្រមាណ ៨.៩ ភាគរយ នៅឆមាសទី១ ឆ្នាំ២០២១ ដែលការធ្លាក់ចុះបណ្ដាលមកពីការាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យបង្អាក់សកម្មភាពនាំចូល និងនាំចេញទំនិញ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសុខភាពលើពិភពលោក។

ទិន្ន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃពុធ នៅក្នុងឆមាសទី១ ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបង់ពន្ធចូលថវិកាជាតិ បានចំនួន បានជាង ១,១៥ ពាន់លានដុល្លារ ធ្លាក់ចុះប្រាក់ចំណូលពន្ធប្រមាណ ៨.៩ ភាគរយធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២០។
លោក បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ឃើញថា នៅប៉ុន្មានខែកន្លងមកសភាពការរីករាលដាល នៃជំងឺកូវីដ១៩ មានលក្ខណៈធ្ងន់ធ្ងរ ហើយនៅតែអូសបន្លាយ មិនទាន់ បានធូរស្បើយ។ ការរីករាលដាលនៃជំងឺនេះ មិនមែនតែ ស្ថិតនៅក្នុងប្រទេសកម្ពុជាទេ ទាំងបណ្ដាប្រទេសមួយចំនួនទៀត នៅជិតភូមិផងរបងជាមួយកម្ពុជា និងបណ្ដាប្រទេសដែលជាទីផ្សារនាំចេញរបស់កម្ពុជា។

លោក បណ្ឌិត ឆេង គឹមឡុងលើកឡើងថា “កាលពីលើកមុនយើងដឹងហើយ អឺរ៉ុប មានការធូរស្បើយ អាមេរិកមានការធូរស្បើយ ជប៉ុនមានការធូរស្បើយ ប៉ុន្តែឥឡូវនេះ ទីផ្សារទាំងអស់នោះ កំពុងតែប្រឈមទៅនឹងការរីករាលដាល ហើយប្រទេសមួយចំនួនទៀត ដែលជាទីផ្សារសម្រាប់ទំនិញកសិកម្ម និងទំនិញវាយនភណ្ឌមួយចំនួន នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍យើង ក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ ដែលចំណុចទាំងអស់នេះ ធ្វើឱ្យមានការធ្លាក់ចុះនៃការនាំចេញទំនិញមួយចំនួន”។
ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេល សិលាមាន ចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មាន ចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប។
ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០.១ លានដុល្លារ អាមេរិក ស្មើនឹង ០.៩%។
ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿង បន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផល ឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១,៨៩៩.៧ លាន ដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២.៥លានដុល្លារអាមេរិក ស្មើនឹង ៤៩.៩%។
យ៉ាងណាបើតា លោក បណ្ឌិត ឆេង គឹម ឡុង ទំនិញកសិកម្មមួយចំនួន ឃើញកើនឡើងក៏ពិតមែន ក៏ប៉ុន្តែមុខទំនិញខ្លះក៏ប៉ះពាល់ មិនអាចនាំចេញទៅបានដែរ ហើយផ្នែកសំលៀកបំពាក់ក៏ដូចគ្នាដែរ មានប្រភេទខ្លះក៏ធ្លាក់ចុះដែរ។
បើនិយាយជារួម គឺផ្នែកនាំចេញរបស់កម្ពុជា នៅពេលដែលទីផ្សារនាំចេញរបស់កម្ពុជាកំពុងរងផលប៉ះពាល់ ធ្វើឱ្យការប្រមូលពន្ធធ្លាក់ចុះចឹងហើយ៕ ដោយៈ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់