Connect with us

សេដ្ឋកិច្ច

កម្ពុជា​ខាតបង់​រំហូរ​ហិរញ្ញប្បទាន​ប្រមាណ ​៣.៦​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ ២០២០

បានផុស

នៅ

ភ្នំពេញ៖ កម្ពុជា​បាន​ខាតបង់​រំហូរ​ហិរញ្ញប្បទាន​ប្រមាណ ​៣.៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ឬ​ស្មើនឹង​ ១៩.៨% ​នៃ​រំហូរ​ហិរញ្ញប្បទាន​សរុប​ នៅ​ឆ្នាំ​២០២០​ កន្លង​ទៅដោយសារ​តែ​ការ​រាលដាល​ជា​សកល​នៃ​ជំងឺកូវីដ-១៩​។ បើ​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ យូអិនឌីភី​ (UNDP) ប្រភព​ហិរញ្ញប្បទាន​របស់​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​រួមមាន​ចំណូល​នៅ​ក្នុង​ស្រុក​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ និង​ការ​វិនិយោគ​ក្នុង​ស្រុក​ពី​ប្រភព​ឯកជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍សិក្សាថ្មីមួយចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដាក្រោមចំណងជើងថា “ការវាយតម្លៃលើធនធាន​ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នៅកម្ពុជា (DFA)” យូអិនឌីភីប្រចាំនៅកម្ពុជាបានរកឃើញថា ចំណូលក្នុងស្រុកកាន់​តែក្លាយទៅជាប្រភពហិរញ្ញប្បទានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនៅ កម្ពុជា។ ដោយប្រភពហិរញ្ញប្បទាននោះស្មើនឹង ១៩% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២០ និងបន្តកើនឡើងរហូតដល់ ២២.៥% ត្រឹមឆ្នាំ២០២៥ ខាងមុខ។

របាយការណ៍កម្រាស់ ៥២ទំព័របានឱ្យដឹងទៀតថា រំហូរជំនួយអភិវឌ្ឍន៍ផ្លូវការដែលកម្ពុជាទទួលបាន គឺនៅមានកម្រិតនៅឡើយដោយស្មើនឹងប្រមាណ ៧.៩% នៃផលិតផលក្នុងស្រុកសរុប ខណៈផ្នែកខ្លះនៃហិរញ្ញប្បទានត្រូវបានបង្វែរទៅជាកម្ចីវិញ។

នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ កម្ពុជាបានខាតបង់នូវហិរញ្ញប្បទានគួរឱ្យកត់សម្គាល់។ ក្នុងរង្វង់ហិរញ្ញប្បទានប្រមាណ​ ៣.៦ពាន់លានដុល្លារ កម្ពុជាបានខាតបង់ទៅលើមានជាអាទិ៍ ចំណូលក្នុងស្រុកដែលប៉ានប្រមាណថាធ្លាក់ចុះ ២៣.៦% ដោយសារការកាត់បន្ថយប្រាក់ចំណូលពន្ធលើសេដ្ឋកិច្ចធុនតូច ការធ្លាក់ចុះនៃការវិនិយោគដោយផ្ទាល់ពីបរទេសដែលត្រូវបានប៉ានប្រមាណថាអាចទាបជាង ៣១% ដោយសារផលប៉ះពាល់នៃខ្សែច្រវាក់ផលិតផលកម្មជាសកល និង ការ​ខាតបង់ពីការវិនិយោគក្នុងស្រុកទៅលើវិស័យធំៗដូចជាសណង់ និងទេសចរណ៍ដែលសន្និដ្ឋានថាធ្លាក់ចុះ ៤១០លានដុល្លារ។

របាយការណ៍នេះបាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​នវានុវត្តន៍​គោល​នយោបាយ​ហិរញ្ញប្បទានដើម្បី​បង្កើន​សមត្ថភាព​របស់​រដ្ឋ​ក្នុងការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ​និង​ធានា​​ឱ្យ​មាន​ការ​បន្ត​រំហូរ​មូលធន​ឯកជនក្នុង​កម្រិត​ខ្ពស់។ ដូច្នេះគួរ​មាន​ការ​សិក្សា​បន្ថែម​ពី​ជម្រើសផ្សេង​ទៀត​នៃ​យន្តការ​ហិរញ្ញប្បទាន​បៃតង​ដែល​អាច​យក​មក​ប្រើ​ប្រាស់ដើម្បី​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs)។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាបាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ការ​បង្កើត​ជា​ម៉ូដែល ដើម្បីបង្ហាញ​ឱ្យ​ឃើញ​ពី​រូបភាព​ពេញ​លេញ​នៃ​រំហូរ​ចូល​ហិរញ្ញវត្ថុដែល​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ពី​គ្រប់​ប្រភព​ទាំងអស់​សម្រាប់​កម្ពុជាជាមួយ​នឹងភាព​ជាក់​លាក់​បែប​នេះ។ នៅ​ពេល​ដែល​យើង​អាច​សម្រួល​ការ​រឹត​ត្បិតដោយសារ​ជំងឺ​កូវីដ-១៩ គេ​រំពឹង​ថារំហូរ​ធនធាន​ហិរញ្ញ​ប្បទាន​សម្រាប់ការ​អភិវឌ្ឍនឹង​មាន​កំណើន​ខ្ពស់។ ក្នុង​ចំណោម​រំហូរ​ទាំង​នេះ ប្រភព​ហិរញ្ញប្បទាន​ពី​ក្នុង​ស្រុកកាន់​តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើងៗ។ ​កម្ពុជាអាច​ងើប​ចេញ​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួចនៅ​ចុង​ទសវត្សរ៍ ២០២០។ ពេលនេះ​ហើយជា​ពេល​វេលា​ដែល​ត្រូវ​ត្រៀម​ប្រភព​ហិរញ្ញប្បទាន​ថ្មីៗដូច​ដែល​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​របាយការណ៍​នេះ។ ការមាន​លទ្ធភាព​ចេញ​សញ្ញាប័ណ្ណ​ជា​ប្រាក់​រៀលគឺ​ជា​ជម្រើស​មួយ​ដែល​កំពុង​ត្រូវ​បាន​យក​មក​ធ្វើ​ការ​ពិចារណា ហើយ​ក៏​ជាជ​ម្រើស​ដែល​ទទួលបាន​ការ​គាំទ្រ​ខ្លាំង​ក្លា​ពី UNDP ផងដែរ។

លោក រស់ សីលវ៉ា រដ្ឋ​លេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ផ្សព្វ​ផ្សាយ​ផែនការ​ស្តារសេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ដែល​នឹង​ប្រើ​ប្រាស់​ហិរញ្ញប្បទាន​ពី​ថវិការ​ជាតិ និង​ពិចារណាកៀរគរ​ប្រភព​ហិរញ្ញប្បទាន​ផ្សេង​ទៀត​ផងដែរ។ របាយការណ៍​នេះ​ផ្តល់​ឱ្យ​នូវ​គំនិត​បន្ថែម​ពី​ជម្រើស​ប្រភព​ហិរញ្ញប្បទាន​ដទៃ​ទៀត។

គួររំលឹកថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល កាលពីខែឧសភា ២០២០ បាន បងើ្កនហិរញ្ញប្បទានបន្ថែមដើម្បីស្ដារ និងជំរុញកំណើនក្រោយវិបត្តិនៃជំងឺកូវីដ-១៩ មានដូចជា វិធានការបងើ្កន និងសម្រួលរំហូរសាច់ប្រាក់ ចំណុចនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយ និងកែសម្រួលនូវលក្ខខណ្ឌមួយចំនួនដើម្បីបង្កើន និងសម្រួលរំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធធនា គារថែមទៀត៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម