សេដ្ឋកិច្ច
បណ្ឌិត គឹម ហ៊ាង៖ ទិញដីធ្លីចង់ចំណេញត្រូវពឹងលើហុង ស៊ុយ ដែរព្រោះខ្ញុំធ្លាប់កប់ដើមខាតអស់ច្រើនហើយ
«ពេលខ្លះខ្ញុំបែរជាយល់ឃើញថា ការទិញដី ដូចជាការលេងតុងទីន ឬលេងឆ្នោតអ៊ីចឹង ជួនកាលទិញកប់ដើមដល់ ៤-៥ឆ្នាំ ហាងឆេងអត់ឡើងសោះ ហើយដាក់លក់អត់ចេញ ដល់ពេលបង្ខំចិត្តលក់ចេញទាំងខាតដើម អ្នកទិញបន្តបែរជាលក់ចំណេញមួយជាពីរ ជាបីក៏មានដែរ»។ នេះជាការលើកឡើងរបស់បណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ជាមួយកម្ពុជាថ្មី ជុំវិញប្រធានបទ ការវិនិយោគដីធ្លីដើម្បីចំណេញ។
អ្នកជំនាញធ្លាប់ប្រឡូកក្នុងវិស័យដីធ្លីនៅកម្ពុជាជិត ២០ឆ្នាំរូបនេះ ពន្យល់ទៀតថា៖ រឿងទិញដីចំណេញនេះ មានហេង មានស៊យដែរទេ គ្មានអ្នកជំនាញច្បាស់លាស់១០០ភាគរយទេ ត្រូវជឿលើហុងស៊ុយខ្លះផង។ ដីខ្លះ មុនពេលទិញ យើងមើលឃើញថាទំនងល្អខ្លាំងណាស់ ដល់តែពេលទិញហើយ ល្អមែន គឺល្អនៅមួយកន្លែងហ្នឹង ជាប់គាំងលក់អត់ខ្ចីចេញក៏មានដែរ។ និយាយដោយឡែក ដីខ្លះយើងទិញទុកចោល មិនរំពឹងថានឹងទទួលបានផលចំណេញខ្ពស់ផង ស្រាប់តែតម្លៃទីផ្សារអាចលក់ចេញវិញ បានចំណេញ១គុណនឹង៥ ទៅវិញ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត គឹម ហ៊ាង ផ្ដល់ជាយោបល់ខ្លះៗថា បើចង់វិនិយោគលើវិស័យដីធ្លីនេះ ក្រៅធាតុផ្សំចេញពី ហុង ស៊ុយ អ្វីដែលអ្នកទិញត្រូវស្វែងយល់ មានដូចជា៖
គោលបំណងក្នុងការទិញ
តើអ្នកមានបំណងទិញដី ដើម្បីទុកលក់យកប្រាក់ចំណេញ ឬទុកសាងសង់សំណង់ផ្សេងៗ? ហើយទិញទុកលក់រយៈពេលខ្លី ឬរយៈពេលវែង? លោក គឹម ហ៊ាង បញ្ជាក់ថា មុនទិញដី ត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ថាតើការទិញដីនោះក្នុងគោលបំណងជាការវិនិយោគ លើការអភិវឌ្ឍគម្រោងដូចជារីសត ឬលំនៅដ្ឋាន, ទិញដើម្បីវិនិយោគបង្កើតជាលំហូរសាច់ប្រាក់ ឬទិញទុកដើម្បីលក់យកចំណេញ ពេលដែលអចលនទ្រព្យនោះឡើងថ្លៃ?
ទីតាំងយុទ្ធសាស្រ្ត
ចំណុចនេះសំខាន់ខ្លាំងណាស់ សម្រាប់អ្នកទិញអចលនទ្រព្យ ទាំងកត្តាតម្លៃ ទាំងតំបន់ត្រូវប៉ាន់ គឺអាស្រ័យលើទីតាំងសក្តានុពលនៃទីតាំងដី។ ដូច្នេះហើយ អ្នកទិញគួរសម្លឹងមើលទីតាំងដីដែលជាជម្រើសល្អខ្លាំង អាចជាដីនៅជិត ឬតាមបណ្តោយផ្លូវធំ ឬក៏ទីតាំងឋិតនៅកែងកាច់ជ្រុងជាដើម។ លើសពីនេះ មុនសម្រេចចិត្តទម្លាក់កញ្ចប់លុយទិញ យើងក៏ត្រូវគិតទៅដល់ ទីតាំងមានសក្ដានុពលដែរទេ នៅជាប់ ឬក្បែរគម្រោងអចលនទ្រព្យផ្សេងៗ ដែលអាចនឹងទាញហាងឆេងដីយើងឱ្យឡើងថ្លៃ ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគតដែរទេ?
ប្រភពទុនសម្រាប់ទិញដី
ការវិនិយោគដីធ្លី គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ប្រសិនជាលោកអ្នកសល់លុយដោយខ្លួនឯង មិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជាយកលុយបង្វិល ឬយកលុយពីធនាគារដើម្បីទិញដីវិនិយោគ អ្នកជំនាញរូបនេះលើកឡើងថា “កុំប្រថុយអីល្អជាង” ព្រោះបើសិនជាយកលុយពីធនាគារ អ្នកខ្លះអាចគិតថា អត្រាការប្រាក់ធនាគារក្នុង ១ឆ្នាំ ត្រឹម៨ភាគរយ ហើយដីឡើងថ្លៃ២០ភាគរយក្នុងមួយឆ្នាំ គឺអាចខ្ចីឥណទានពីធនាគារយកមកទិញបាន ប៉ុន្តែបញ្ហានៅត្រង់ថា រឿងដីធ្លីនេះ មិនងាយចេះតែចង់លក់ចេញភ្លាម លក់បានលុយភ្លាមទេ វាអាចមានភាពជាប់គាំងយូរ ឬឆាប់ អាស្រ័យទៅតាមពេលវេលា និងហុង ស៊ុយទៀតផង។
ហេដ្ឋារចនាសម្ព័ន្ធ
ប្រសិនបើលោកអ្នកទិញដីនៅតំបន់ឆ្ងាយៗ មិនមែនជាយក្រុង ឬប្រជុំជន មិនជាបញ្ហាប៉ុន្មានទេ តែបើទិញដីក្នុងបំណងអភិវឌ្ឍទៅជាគម្រោងណាមួយ ចាំបាច់ត្រូវមើលទៅលើទីតាំងដីនោះថា មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែរឬទេ ដូចជាបណ្តាញគមនាគមន៍ (ផ្លូវថ្នល់) បណ្តាញទឹក(ស្អាត) ភ្លើង និងបណ្តាញលូជាដើម៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?