ព័ត៌មានជាតិ
ផ្លូវជាតិពីរខ្សែចាក់កៅស៊ូស្ថាបនារួចទាំងស្រុង សសៀរតាមក្រវាត់ព្រំដែនថៃ
ផ្លូវជាតិពីរខ្សែបានស្ថាបនារួចរាល់ទាំងស្រុង ប្រវែងរាប់រយគីឡូម៉ែត្រសរសៀតាមក្រវាត់ព្រំដែនថៃពីខេត្តប៉ៃលិនរហូតដល់ច្រកអូស្មាច់ខេត្តឧត្តរមានជ័យ ដោយចាក់កៅស៊ូយ៉ាងរលោងស្រិល។
ផ្លូវជាតិទាំងពីរខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្តសម្រាប់ការដឹកជញ្ជូនទំនិញ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងជាផ្លូវខ្សែក្រវាត់ខឿនការពារជាតិផងដែរ។

ផ្លូវជាតិលេខ ៥៨ បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២០ មានប្រវែងសរុបជាង ១៧៤ គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កំណាត់ផ្លូវនេះមានទទឹង ១២ ម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង ១៦៥ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៨ គីឡូម៉ែត្រភ្ជាប់ទៅច្រកព្រំដែនថៃចំនួន ៤ មាន ច្រកអូរបីជាន់ ច្រកបឹងត្រកួន ច្រកជប់គគីរ និងច្រកថ្មដូន។

ស្ថាបនាដោយប្រើប្រាស់ប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។
ដោយឡែកផ្លូវជាតិមួយខ្សែទៀតនោះគឺផ្លូវជាតិលេខ ៥៩ ក៏សាងសង់ឡើងសសៀរតាមក្រវាត់ព្រំដែនថៃកាត់តាមខេត្តចំនួន ៣ គឺខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ។ ផ្លូវជាតិមួយខ្សែនេះចេញពីផ្លូវជាតិលេខ ៥ កាត់ស្រុកម៉ាឡៃ ស្រុកកំរៀង ស្រុកភ្នំព្រឹក្ស ស្រុកសំពៅលូន រហូតទៅដល់ខេត្តប៉ៃលិន។ គម្រោងស្ថាបនាផ្លូវលេខ ៥៩ មានប្រវែងជាង ១០០ គីឡូម៉ែត្រ ក្រោមប្រាក់កម្ចីរបស់ប្រទេសចិន ដែលបើកដំណើរការសាងសង់នៅចុងឆ្នាំ ២០១០ និងសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ ២០១៥។


ការស្ថាបនាផ្លូវជាតិលេខ ៥៩ បានប្រែក្លាយតំបន់អតីតសមរភូមិប្រទាញប្រទង់គ្នាកាលពីអតីតកាល ក្លាយទៅជាតំបន់មានការអភិវឌ្ឍជាទីផ្សារប្រជុំជន សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ភាគពាយ័ព្យប្រទេស ជំរុញការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»