Connect with us

សេដ្ឋកិច្ច

ថ្ងៃសៅរ៍-អាទិត្យកន្លងទៅ កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តសរុបជាង ៦ម៉ឺននាក់

បានផុស

នៅ

រយៈពេលពីរថ្ងៃ ១៧-១៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៣,៤៨៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៦២,៣៩៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,០៩៤ នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖* រាជធានីភ្នំពេញ៖ ១៨,៨៧៧ នាក់ * ខេត្តព្រះសីហនុ៖ ៧,៦៤៤ នាក់* ខេត្តកំពត៖ ៧,៦៣២ នាក់ *ខេត្តបាត់ដំបង ៖ ៥,៤០០ នាក់ *ខេត្តកំពង់ស្ពឺ៖ ៤,៩៣៥ នាក់ *ខេត្តកណ្តាល៖ ៤,៨០៣ នាក់។ ចំនួននេះមានការថយចុះប្រមាណ ៩.២២% បើធ្វើការប្រៀបធៀបនឹងសប្តាហ៍កន្លងមក។

បើទោះបីចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។

ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំផងដែរ៕ ប្រភព៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម