សេដ្ឋកិច្ច
ក្រសួងទេសចរណ៍៖ រដ្ឋបាលតំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ត្រូវមានស្តង់ដារចំនួន ៧នេះ មុនអនុញ្ញាតឱ្យភ្ញៀវចូលកម្សាន្ត
ក្រសួងទេសចរណ៍ បានក្រើនរំឭកដល់អ្នកគ្រប់គ្រង ឬប្រធានសហគមន៍នៅតាមតំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ ត្រូវរៀបចំឱ្យមានការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ពិសេសការធ្វើសម្រង់ព័ត៌មានភ្ញៀវទេសចរឱ្យបានច្បាស់លាស់ មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ផ្សងព្រេងរបស់ខ្លួន។

ទន្ទឹមគ្នានោះ ក្រសួងក៏បានសង្កត់ធ្ងន់ថា រដ្ឋបាលគ្រប់គ្រងតំបន់ទេសចរណ៍បែបផ្សងព្រេងទូទាំងប្រទេសកម្ពុជា ត្រូវមានស្តង់ដាទេសចរណ៍ដែលក្រសួងទេសចរណ៍កំណត់ ដោយបែងចែកជា ៧ សូចនាករ រួមមាន៖
១. គុណភាពផ្លូវផ្សងព្រេងកម្សាន្តក្នុងព្រៃ (Quality of Trekking Way)
២. ការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ (Tourist Information)
៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ (Infrastructure Development)
៤. ការធានាសន្តិសុខ-សុវត្ថិភាព (Safety and Security)
៥. ការផ្តល់សេវាកម្ម (Service Provision)
៦. ការគ្រប់គ្រង (Management)
៧. ការធានាផលប្រយោជន៍សង្គម និងបរិស្ថាន (Social and Environmental Benefit)

ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យអនុវិស័យទាំងនេះ មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។
ក្រសួងក៏បានក្រើនរំលឹកឲ្យភ្ញៀវទេសចរ ផ្នែកឯកជន និងគណៈគ្រប់គ្រងតំបន់ យកចិត្តទុកដាក់ចូលរួមអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីឆ្នាំកាលពីឆ្នាំ២០១៥ ដើម្បីជំរុញការរៀបចំតំបន់ទេសចរណ៍ផ្សងព្រេងនានាឲ្យគោរពតាមស្តង់ដា ធានាបាននូវសន្តិសុខ-សុវត្ថិភាពជូនភ្ញៀវទេសចរ។

បើតាមក្រសួងទេសចរណ៍ តំបន់ទេសចរណ៍ផ្សងព្រេងសំខាន់ៗ ដូចជា៖ តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសា បឹងទន្លេសាប ភ្នំគូលែន និងតំបន់ទេសចរណ៍ផ្សងព្រេងជាច្រើន គឺសុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឱ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១នេះ។ ជាពិសេសពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការអនុវត្តវិធានកា ៣កុំ និង ៣ការពារ។

ទន្ទឹមនឹងនេះ ត្រូវរៀបចំឱ្យបានសមរម្យនូវបន្ទប់ទឹក និងបង្គន់អនាម័យដែលមានទំហំសមស្របដែលអាចមានលទ្ធភាពរៀបចំបាន ដើម្បីធានាសោភ័ណភាព និងកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងដំណើរកម្សាន្តរបស់ភ្ញៀវ ព្រមជាមួយការរំលឹកឱ្យភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕ រូបភាពប្រភព៖ ក្រសួងទេសចរណ៍



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី