ព័ត៌មានជាតិ
ទទួលភ្លើងខៀវ ខេត្តកែបគ្រោងអភិវឌ្ឍឆ្នេរសមុទ្រកម្រិតខ្ពស់ប្រវែងជិត ៣ គីឡូម៉ែត្របម្រើភ្ញៀវទេសចរ
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានគាំទ្រចំពោះគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែប ដែលមានប្រវែង២៧០០ម៉ែត្រ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍ រវាងរដ្ឋនិងឯកជនក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្ហសាធារណៈនិងផ្ទៃបៃតង សម្រាប់សាធារណជននិងទេសចរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានារសៀលថ្ងៃទី ២២ ខែកក្កដា នេះ ។
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំដែលដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធាន គ.អ.ឆ.ក. តាមប្រព័ន្ធ Zoom ដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក. លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាអនុប្រធាន គ.អ.ឆ.ក. លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុជាសមាជិក គ.អ.ឆ. ក. លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបជាសមាជិក តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.អ.ឆ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៦៣ រូប។
កិច្ចប្រជុំបានឯកភាពគាំទ្រចំពោះតម្រោង អភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបដែលមានប្រវែង ២,៧០០ ម៉ែត្រក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈតាមបណ្តោយឆ្នេរសមុទ្រ មានទទឹងយ៉ាងតិចប្រវែង៣០ (សាមសិបម៉ែត្រ) និង សួនច្បារសាធារណៈនិងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ មានទទឹងប្រវែង៥០(ហាសិប) ម៉ែត្រក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋនិងឯកជន ក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់សាធារណជននិងទេសចរ។
លោក វ៉ៅ សុខា អភិបាលរងខេត្តកែបធ្លាប់បានបញ្ជាក់ថា ខេត្តកែបជាខេត្តមួយតូច ហើយខេត្តបានកំណត់ចក្ខុវិស័យគឺវិស័យទេសចរណ៍ជាស្នូល។ សព្វថ្ងៃនេះខេត្តមានឆ្នេរប្រហែល ៤៥០ ម៉ែត្រគឺមានភាពតូចចង្អៀតដែលពិបាកក្នុងការទាក់ទាញភ្ញៀវទេសចរ ដូច្នេះថ្នាក់ដឹកនាំបានខិតខំកៀរគរដៃគូវិនិយោគឯកជនដើម្បីពង្រីកវិសាលភាពបន្ថែម។
មន្រ្តីខេត្តកែបរូបនេះបានបន្តថា ដោយសារខេត្តកែបមានឆ្នេរទឹករាក់ អាចកែច្នៃដោយកែលម្អឆ្នេរទាំងនេះ ដោយរកខ្សាច់ដែលមានគុណភាព ដើម្បីយកមកចាក់បំពេញតាមបណ្ដោយឆ្នេរ ដើម្បីអាចបង្កើតកន្លែងលេងថ្មី ហើយពង្រីកវិសាលភាពធំទូលាយ អាចទទួលភ្ញៀវទេសចរ បានកាន់តែច្រើនជាងមុន ។
សូមបញ្ជាក់ថា ខេត្តកែបមានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២កន្លែងបន្ថែមទៀត ទីមួយគឺមានទីតាំងឆ្នេរខ្សាច់កម្សាន្តស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលទីតាំងទាំងពីរនេះនឹង ប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើរជើងទៀតផង ៕
អត្ថបទ៖ ណារី
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?