សេដ្ឋកិច្ច
គ្រូបង្រៀនបច្ចេកទេសចិញ្ចឹមមាន់តាមអនឡាញបង្ហើបពីចំនួនប្រូតេអីុនដែលមាន់ត្រូវការចាំបាច់មិនអាចខ្វះបាន
ប្រូតេអ៊ីន ដើរតួនាទីចាំបាច់បំផុត សម្រាប់បង្កើតការលូតលាស់ប្រចាំថ្ងៃ បង្កើតសាច់ដុំ ទ្រទ្រង់រាងកាយមិនថា មនុស្ស ឬសត្វនោះទេ។ កង្វះសារធាតុចិញ្ចឹមប្រូតេអីុនធ្វើឱ្យសត្វមានការធំធាត់យឺត ដោយសារសាច់ដុំមិនអាចលូតលាស់ ទាំងកូនមាន់ មាន់ធំ មានការលូតលាស់យឺត ឬមិនងាយធំ ជាពិសេសគុណភាពសាច់មិនល្អ ឬមិនឆ្ងាញ់។
លោកគ្រូ រស់ ឆាំងគី គឺជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិជ្ជសាស្ត្រសត្វ នៅសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ចំការដូង កាលពីឆ្នាំ ២០១៥។

ក្រោយបញ្ចប់ការសិក្សាលើជំនាញឯកទេសទាំងនេះ លោក ឆាំងគី ក៏ធ្លាប់ធ្វើការងារឱ្យក្រុមហ៊ុនឯកជនលើផ្នែកផលិតចំណីសត្វ និងធ្លាប់ជាអ្នកបណ្តុះបណ្តាលជំនាញនេះបន្តដល់កសិកររាប់ពាន់នាក់។ ខាងក្រោមនេះ គឺជាបទពិសោធន៍ជាក់ស្ដែង ដែលលោកគ្រូចង់ចែករំលែក ដល់ប្រជាកសិករយើង ដែលមានបំណងចង់ចិញ្ចឹមមាន់ឱ្យត្រូវតាមក្បួនខ្នាត មាន់ឆាប់ធំ មិនងាយឈឺ អត្រាងាប់តិច មិនខាតពេល និងចំណាយដើមទុនអស់តិច ហើយងាយស្រួលរកទីផ្សារពេលលក់ចេញ។

លោក រស់ ឆាំងគី បានប្រាប់ពីលក្ខណៈបច្ចេកទេសលម្អិត ពីការដាក់ចំណីបំពេញប្រូតេអ៊ីនដល់មាន់ចិញ្ចឹម ទៅតាមអាយុ និងគីឡូរបស់មាន់ឱ្យបានត្រឹមត្រូវ ដូចខាងក្រោម ៖
– មាន់អាយុពី ១ថ្ងៃ ដល់ ២១ ថ្ងៃ ត្រូវការប្រូតេអីុនចន្លោះពី ២១% – ២២% និងត្រូវការថាមពលកំដៅ ប្រេងឆា ឬខ្លាញ់ក្នុងចំណីយ៉ាងតិច ២%
– មាន់អាយុពី ២១ថ្ងៃ ដល់ទំងន់កន្លះគីឡូ ត្រូវការប្រូតេអីុនចន្លោះពី ១៩% – ២០%
– មាន់អាយុពី ទំងន់កន្លះគីឡូ ដល់លក់ ត្រូវការប្រូតេអីុនចន្លោះពី ១៧% – ១៨%
– មេបាមាន់ត្រៀមទុកពូជ ត្រូវការប្រូតេអីុនចន្លោះពី ១៥% – ១៦%
– មេមាន់កំពុងពង ត្រូវការប្រូតេអីុនចន្លោះពី ១៧% – ១៨% និងត្រូវការជាតិរ៉ែ កាល់ស្យូម និងផូស័រចន្លោះពី ៣% – ៥%។

អ្នកឯកទេសពេទ្យសត្វ និងចំណីសត្វ រូបនេះបញ្ជាក់ថា៖ សម្រាប់ការដឹងពីកម្រិតប្រូតេអ៊ីន គឺគេមានការគណនាឱ្យបានត្រឹមត្រូវ ដូចបានរៀបរាប់អ៊ីចឹង។ ដូច្នេះពេលកសិករយើងបង្កើតចំណីដោយខ្លួនឯង ត្រូវមើលរូបមន្ត ហើយស្វែងរកវត្ថុធាតុដើមមកផ្សំបញ្ចូលគ្នាឱ្យត្រឹមត្រូវបំផុត។ ចំពោះប្រូតេអ៊ីន ដែលយើងយកមកធ្វើចំណីមាន់ដោយខ្លួនឯង អាចរកបាននៅក្នុងវត្ថុធាតុដើម ដូចជា គ្រាប់ពោតមានប្រូតេអ៊ីន៩% ចុងអង្ករ ៨% កាកសៀង ៤៦% ម្សៅត្រី ៥០% កន្ទក់ ១១% សំបកបង្គា ៣៦% កាកស្រាបៀ ២៦% និងម្សៅទឹកគោ ៣៩%។ បន្ទាប់មកដឹងកម្រិត%ហើយ ទើបយកវាមកគុណបញ្ចូលគ្នាទៅតាមចំនួនគីឡូ ហើយផ្ដល់ចំណីទៅតាមប្រភេទ ដូចជាមាន់តូច មាន់ធំ មេមាន់បា ជាដើម។
លោកគ្រូ រស់ ឆាំងគីបញ្ជាក់បន្ថែមថា ក្រៅពីប្រូតេអីុន មាន់ក៏ត្រូវការសារធាតុបំប៉នចំនួន ៣សំខាន់ទៀត រួមមាន ថាមពល វីតាមីន និងសារធាតុរ៉េ ។ លោក បញ្ជាក់ថា៖

១. ថាមពល៖ មានតួនាទី ចាំបាច់សំរាប់ជួយអោយសត្វមានចលនា មានសកម្មភាព និងទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។ ករណីកង្វះថាមពលសត្វនឹងប្រើខ្លាញ់បម្រុងរបស់វា ដែលជាហេតុធ្វើឱ្យវា ស្រក់ទំងន់ គ្មានកំលាំង មិនសូវមានចលនា ស្លេកស្លាំង ហេវហត់ ជាពិសេសនាំឱ្យសត្វទ្រុឌទ្រោម សុខភាព និងងាយឆ្លងជំងឺផ្សេងៗ។
២. សារធាតុរ៉ែ៖ មានតួនាទីចាំបាច់ សំរាប់ទ្រទ្រង់ឆ្អឹង ការបង្កើតកំណើត និងតុល្យាភាពរស់នៅរបស់សត្វ។ ករណីកង្វះសារធាតុរ៉ែ ដែលមានជាតិកាល់ស្យូម គឺធ្វើឱ្យឆ្អឹងសត្វតូចៗមិនលូតលាស់ ឬសំបកស៊ុត ស្តើង និងចំពោះសត្វផើមខ្វះទឹកដោះ ធ្វើឱ្យកូនខ្វះទឹកដោះ កូនខ្សោយ។ កង្វះជាតិ ផូស័រ ក៏នឹងធ្វើឱ្យសាច់ដុំខ្សោយ និងការបង្កកំណើតទាបផងដែរ។ ដោយឡែក ចំពោះកង្វះជាតិដែក នឹងធ្វើឱ្យសត្វស្លេកស្លាំង ឬ ក៏ទន់ជើង។
៣. វីតាមីន៖ មានតួនាទីចាំបាច់សម្រាប់បង្កើត និងជំនួយសុខភាពសត្វ ស្បែក រោមសត្វ និងការបន្តពូជ។ វីតាមីន មានវីតាមីន អា ដេ អឺ កា បេ សេ ជាដើម កង្វះវីតាមីន សត្វនឹងលូតលាស់យឺត សុខភាពមិនល្អ រោមដុះមិនស្អាត ជាដើម។

លោកគ្រូ រស់ ឆាំងគី បច្ចុប្បន្នក៏កំពុងបើកកសិដ្ឋានចិញ្ចឹមមាន់ដោយខ្លួនឯង នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកគ្រូ ក៏មានទទួលបង្រៀនបច្ចេកទេសចិញ្ចឹមមាន់តាមអនឡាញ ដោយរៀនមួយចេះតម្លៃត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះ។ បន្ថែមពីនេះ លោកគ្រូ ក៏មានការប្រឹក្សាពិគ្រោះយោបល់បច្ចេកទេស ដោះស្រាយរាល់បញ្ហារបស់បងប្អូនសិក្ខាកាម កំពុងប្រឈម និងលក់ថ្នាំព្យាបាលមាន់ផងដែរ។ ទំនាក់ទងសួរព័ត៌មានលម្អិត 092 955 189/031 63 600 02៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់