Connect with us

ព័ត៌មានជាតិ

សូមណែនាំ​ឲ្យ​ស្គាល់​ឈ្មោះ​កោះទាំង ៣២ នៅដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

ភ្នំពេញ៖ ប្រជុំកោះតូចធំដែលមាន​ចំនួន ៣២ នៅខេត្តព្រះសីហនុ បាន​ក្លាយជាគោលដៅ ទេសចរណ៍ធម្មជាតិដ៏ពេញនិយម​សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅកំសាន្តនិងលំហែកាយ។

លោក ឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបាន​រៀបរាប់ពី​ឈ្មោះ​កោះ​ទាំង៣២ ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ​ ក្នុង​នោះរួមមាន៖

ទី១ កោះព្រាប
ទី២ កោះពស់
ទី៣ កោះថាស (កោងកាង)
ទី៤ កោះដែកគោល
ទី៥ កោះត្រេះ (កោះខ្ទះ)
ទី៦ កោះរុង
ទី៧ កោះបង
ទី៨ កោះប្អូន
ទី៩ កោះកូន (កុក/កណ្តាល)
ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល
ទី១២ កោះតូច
ទី១៣ កោះប្រើស
ទី១៤ កោះថ្មី
ទី១៥ កោះច្រឡុះ (ក្របី)
ទី១៦ កោះតាគៀវ
ទី១៧ កោះឬស្សី
ទី១៨ កោះស្រមោច
ទី១៩ កោះសំពោច
ទី២០ កោះដូង 
ទី២១ កោះព្រីង
ទី ២២ កោះខ្មោច
ទី២៣ កោះត្រងោល
ទី២៤ កោះវាល
ទី២៥ កោះតាង
ទី២៦ កោះមួយ
ទី២៧ កោះដំឡូង (ក្តាម)
ទី២៨ កោះពីរលិច
ទី២៩ កោះពីរកើត
ទី៣០ កោះតា
ទី៣១ កោះយាយ
ទី៣២ កោះចៅ

កោះទាំងបីចុងក្រោយនេះជាប្រជុំកោះពូលូវៃ។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែស្វ័យយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកេងកង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតស្ថិតនៅប៉ែកនិរតីនៅប្រទេសកម្ពុជា ជាប់នឹងតំបន់ឆ្នេរមានចម្ងាយ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ និងចម្ងាយ២៦០ គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ ៣ និង​មានផ្លូវដែកឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត។

ខេត្តព្រះសីហនុ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង ខាងកើតជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ។

ខេត្តព្រះសីហនុមានផ្ទៃដីសរុប២៦៥៨.៩០ គីឡូម៉ែត្រការ៉េផ្ទៃដី២/៣ជាដីព្រៃភ្នំនិងខ្ពង់រាបមានឆ្នេរសមុទ្រប្រវែង ១៧៥.៨១គីឡូម៉ែត្រនិងមានកោះតូចធំចំនួន៣២ប្រជុំកោះឆ្នេរខ្សាច់ឆ្នេរថ្មឆ្នេរភក់និងជីវចម្រុះបាតសមុទ្របានក្លាយជាគោលដៅមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិអន្តរជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៤១ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម