សេដ្ឋកិច្ច
លោកបណ្ឌិត គឹម ហ៊ាង៖ ចង់ក្លាយជាអ្នកមានពីវ័យក្មេងត្រូវមាន ២ចំណុចនេះដាច់ខាត
ក្លាយជាអ្នកមាន ទាំងនៅវ័យក្មេង អ្នកណាៗក៏តែងតែនឹកស្រមៃថាថ្ងៃណាមួយ នឹងដើរដល់ចំណុចនេះដែរ ប៉ុន្តែក៏មិនត្រូវមើលរំលង ឬគិតតែស្រមៃ ដោយមិនស្វែងយល់ពីកត្តាសំខាន់ ដែលនឹងអាចនាំអ្នកទៅដល់ចំណុចនោះដែរ។
ទាក់ទងនឹងចំណុចនេះ អគ្គនាយកក្រុមហ៊ុន Khmer Real Estate លោក បណ្ឌិត គឹម ហ៊ាង បានចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ ២ចំណុច ដើម្បីរៀបចំខ្លួនឱ្យក្លាយជាអ្នកមានពីវ័យក្មេងទៅ ជាពិសេសសម្រាប់យុវវ័យ ក្នុងយុគសម័យទំនើប និងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាយើង ។

ទី១ ត្រូវឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង
យកឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង មានន័យថា គាត់ត្រូវតែតស៊ូរៀនសូត្រហើយ រៀនសូត្រទៀត។ លោក បណ្ឌិត គឹម ហ៊ាង ពន្យល់ថា កុំធ្វើខ្លួនជាទឹកពេញដបឱ្យសោះ បើសិនជាមាត់ និងចិត្តគំនិតយើងចង់ក្លាយជាអ្នកមានមែន ត្រូវបន្តរៀនសូត្រឱ្យបានច្រើន ដោយគ្មានទីបញ្ចប់ឡើយ។
«ដូច្នេះដើម្បីក្លាយជាអ្នកមានបាន បុគ្គលទាំងឡាយ ជាពិសេសយុវជន ត្រូវយកឈ្នះភាពល្ងង់ខ្លៅរបស់ខ្លួនឯង តាមរយៈការរៀនគ្មានទីបញ្ចប់»។ លោកបណ្ឌិត គឹម ហ៊ាង បន្ថែម។

ទី២ ត្រូវយកឈ្នះលើភាពខ្ជិលច្រអូសរបស់ខ្លួនឯង
លោក គឹម ហ៊ាន ពន្យល់ថា ចំណុចនេះរឹតតែសំខាន់ ដូចពាក្យចាស់មួយឃ្លាពោលថា «មាគ៌ាទៅកាន់ភាពជោគជ័យ គ្មានដានជើងមនុស្សខ្ជិលទេ»។ និយាយឱ្យខ្លី បើខ្ជិលហើយ ដាច់ខាតមិនអាចក្លាយជាអ្នកមានបានទេ លើលែងតែអ្នកនោះ កើតមកក្នុងត្រកូលអ្នកមានស្រាប់ ទទួលមរតកពីម្ដាយឳពុកគាត់ ឬក៏ត្រូវឆ្នោតអី អាចក្លាយជាអ្នកមានដែរ តែបើមិនចេះធ្វើអី ក៏អាចក្លាយជាអ្នកក្រ នៅថ្ងៃណាមួយវិញមិនខាន។
ដូច្នេះ បុគ្គលដែលបង្កើតភាពឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស ប្រឹងប្រែងដោយខ្លួនឯង បង្កើតលុយដោយខ្លួនឯង ពួកគាត់នឹងក្លាយជាអ្នកមាននៅថ្ងៃណាមួយមិនខាន។ លោក គឹម ហ៊ាង សង្កត់ធ្ងន់។

អគ្គនាយកក្រុមហ៊ុន Khmer Real Estate រូបនេះលើកឡើងបន្ថែមថា៖ យុវជនកម្ពុជាយើងមួយចំនួន មិនដឹងថាគាត់កំពុងគិតអីទេ ម៉ោង ១២យប់ហើយ នៅចំណាយពេលលើអិនធឺណេត លេងតែហ្វេសប៊ុក មើលតែយូធូប ជជែកគ្នាតែពីរឿងអត់ប្រយោជន៍ ដល់ពេលក្រោកពីដេក ម៉ោង៩ ម៉ោង១០ ព្រឹក។
«ភាពខ្ជិលច្រអូស ជាកត្តាមិនអាចឱ្យយុវជនកម្ពុជា សម្រេចបំណងក្លាយជាអ្នកមានបានឡើយ។ អ៊ីចឹង បើចង់មាន ត្រូវតែយកឈ្នះភាពខ្ជិលច្រអូសរបស់ខ្លួនឯងឱ្យបាន។ ដូចពាក្យគេនិយាយថា បក្សី ដែលហើរពីសំបុកពីព្រលឹម តែងតែរកចំណីបានមុន បក្សីដែលហើរចេញពីសំបុកយឺត»។ នេះបើតាមការពន្យល់របស់លោក បណ្ឌិត គឹម ហ៊ាង។

បន្ថែមពីនេះ លោក គឹម ហ៊ាង សង្កត់ធ្ងន់ទៀតថា៖ ចំណុចមួយទៀត មនុស្សគ្រប់គ្នា ត្រូវដឹងឱ្យច្បាស់ពីខ្លួនឯង Who you are? ចំណេះដឹង និងបទពិសោធន៍មានកម្រិតណា ឈរនៅកន្លែងណា ធ្វើឱ្យចំ ខំប្រឹងធ្វើកិច្ចការងារឱ្យបានល្អ។ ក្នុងនាមជាបុគ្គលិកថ្នាក់ក្រោម យើងត្រូវប្រឹងធ្វើការឱ្យខ្លាំង ដើម្បីក្លាយជាប្រធានក្រុម ក្នុងនាមជាប្រធានក្រុម ត្រូវប្រឹងធ្វើការឱ្យល្អ ដើម្បីក្លាយជាអ្នកគ្រប់គ្រង។ អ៊ីចឹង ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ថាខ្លួនឯងជានរណា ហើយធ្វើកិច្ចការងារនោះដោយការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព នោះអ្នកនឹងទៅដល់ កន្លែងដែលប្រាថ្នា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី