ព័ត៌មានជាតិ
ផ្លូវប្រវត្តិសាស្រ្តថ្មី ៤ ខ្សែ កាត់ពីខេត្តមួយទៅខេត្តមួយ ចំណេញផ្លូវរាប់រយគីឡូម៉ែត្រ
ប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវជាតិធំៗមានការពង្រីក អភិវឌ្ឍឥតឈប់ឈរ។ ផ្លូវជាតិថ្មីៗជាច្រើនខ្សែត្រូវបានរដ្ឋាភិបាលស្ថាបនាភ្ជាប់ពីទីក្រុង ទីប្រជុំជន ទៅដល់តំបន់ជនបទដាច់ស្រយាល។
ខណៈដែលរដ្ឋាភិបាលយកវិស័យហេដ្ឋារចនាសម្ព័ន្ធជាស្នួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គេឃើញមានគម្រោងផ្លូវជាតិថ្មីៗ ផ្លូវខ្លះជាផ្លូវប្រវត្តិសាស្រ្តមិនដែលមានកាត់ពីខេត្តមួយទៅខេត្តមួយបំព្រួយចម្ងាយផ្លូវធ្វើដំណើរចំណេញរាប់រយគីឡូម៉ែត្រ។
–ផ្លូវថ្មីសៀមរាបបាត់ដំបង
ផ្លូវជាតិថ្មីនេះ មានការសិក្សាជាច្រើនឆ្នាំមកហើយ ខណៈរដ្ឋាភិបាលកំពុងធ្វើការជាមួយក្រុមហ៊ុនចិនលើគម្រោងស្ថាបនាផ្លូវជាតិមួយខ្សែនេះ។
ផ្លូវកាត់ពីសៀមរាបទៅបាត់ដំបង មានប្រវែងតែជាង ៧០ គីឡូម៉ែត្រ ជិតជាងផ្លូវចាស់ជាង ១០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ៣ មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប។

តាមការសិក្សាទីតាំងផ្លូវនេះចាប់ផ្តើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុច PK302+325 ម៉ែត្រ ឆ្ពោះទៅចំណុចបញ្ចប់នៅផ្លូវលេខ៦ ត្រង់ចំណុច PK343+100 ម៉ែត្រ មានចម្ងាយ ៧២,១៥៤ គីឡូម៉ែត្រ ឆ្លងកាត់ ៥ ស្រុក ក្នុងនោះខេត្តបាត់ដំបងមាន ២ ស្រុក គឺស្រុកថ្មគោល និងឯកភ្នំ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្រុកព្រះនេត្រព្រះ និងខេត្តសៀមរាប ឆ្លងកាត់ ២ ស្រុក គឺស្រុកក្រឡាញ់ និងស្រុកពួក។
–ផ្លូវ ៧១សេ តភ្ជាប់ពីខេត្តកំពង់ចាមទៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

ខណៈដែលស្ពានស្ទឹងត្រង់ក្រូចឆ្មារបានបញ្ចប់រួចរាល់ និងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយឡែកផ្លូវជាតិ ៧១សេ ក៏កំពុងសាងសង់ភ្ជាប់ទឹកដីម្ខាងនៃខេត្តកំពង់ចាមទៅម្ខាងទៀតនៃខេត្តត្បូងឃ្មុំតាមរយៈស្ពានកាត់ទន្លេស្ទឹងត្រង់ក្រូចឆ្មារ។
ផ្លូវជាតិលេខ៧១សេ មានប្រវែងជាង ១១០ គីឡូម៉ែត្របែកចេញពីជាតិលេខ៧១ ក្នុងស្រុកចម្ការលើ កាត់ស្ពានស្ទឹងត្រង់ក្រូចឆ្មារ ទៅផ្លូវជាតិលេខ៧៣ រហូតទៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។
–ផ្លូវលេខ ៥០សេ ខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង
ផ្លូវជាតិលេខ ៥០សេ ដែលមានប្រវែង ៥៣គីឡូម៉ែត ភ្ជាប់ពីផ្លូវជាតិលេខ ៦ ក្នុងខេត្តកំពង់ធំ នៅចំណុចភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅដល់ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដែលជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា។
បំព្រួញចម្ងាយជាង ១០០ គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ ៥៣ គីឡូម៉ែត្រ គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ ៦ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បើគិតពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ ៦ ទីរួមខេត្តកំពង់ធំ មានត្រឹមតែ១៩គីឡូម៉ែត្រប៉ុណ្ណោះ និងផ្លូវខេត្តកំពង់ឆ្នាំងមានប្រវែង ៣៤គីឡូម៉ែត្រ។

ផ្លូវនេះចែកចេញជាពីរកំណាត់ផ្លូវ គឺចាប់ពីផ្លូវជាតិលេខ ៦ ទៅរហូតចម្ងាយ ៧ គីឡូម៉ែត្រជាផ្លូវកៅស៊ូ លុះចាប់ពីគីឡូម៉ែត្រទី៧ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង គឺជាផ្លូវបេតុងពន្លិចទឹក។
-ផ្លូវ ៦០បេ ពីព្រែកប្រសព្វ (ក្រចេះ) ទៅកំពង់ថ្ម (កំពង់ធំ)
ក្រៅពីស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនឹងដំណើរការសាងសង់នៅពេលខាងមុខ ក៏មានការសិក្សាផ្លូវជាតិមួយខ្សែទៀតប្រវែងជាង ១០០ គីឡូម៉ែត្រចាប់ពីខេត្តក្រចេះ ទៅដល់ខេត្តកំពង់ធំ។
បើតាមលោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីថា ផ្លូវជាតិថ្មីមួយខ្សែនេះគឺផ្លូវ ៦០បេ ចេញពីចំណុចគល់ស្ពានខេត្តក្រចេះថ្មី កាត់តាមស្រុកព្រែកប្រសព្វ រហូតដល់កំពង់ថ្មខេត្តកំពង់ធំ មានប្រវែងជាង ១៣០ គីឡូម៉ែត្រ។

គម្រោងស្ថាបនាផ្លូវជាតិថ្មីនេះ រួមទាំងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់បម្រើផលប្រយោជន៍ឲ្យសេដ្ឋកិច្ច តភ្ជាប់ភ្ញៀវទេសចរណ៍នៃតំបន់ភូមិភាគកណ្តាលទៅតំបន់ភាគឦសាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី